កីឡា
ក្រុមហ៊ុនអាកាសចរណ៍ វៀតណាម ផ្ដល់កាដូឲ្យគ្រូបង្វឹក Park Hang-Seo ជិះមិនគិតថ្លៃពេញមួយជីវិត
ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airline បានផ្តល់សំបុត្រហោះហើរពិសេសដល់គ្រូបង្វឹកបាល់ទាត់ក្រុមជម្រើសជាតិវៀតណាមលោក Park Hang-Seo ជាមួយគ្រួសារ ជិះពេញមួយជីវិតរវាងវៀតណាម និងកូរ៉េខាងត្បូង ។

នៅលើយន្តហោះត្រឡប់មកពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ AFF Mitsubishi Electric Cup ឆ្នាំ ២០២២ នៅប្រទេសថៃវិញ, ក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានផ្តល់សំបុត្រហោះហើរថ្នាក់ Business Class ឲ្យគ្រូបង្វឹក Park Hang-seo ជាមួយភរិយា ជិះមិនគិតថ្លៃពេញមួយជីវិតសម្រាប់ការធ្វើដំណើរទៅមករវាងប្រទេសកូរ៉េខាងត្បូង និងវៀតណាម ដោយមិនកំណត់ចំនួនដងឡើយ ។
ទន្ទឹមនោះ ការផ្តល់ជូននេះ ក៏ជាការដឹងគុណ និងអរគុណពីសំណាក់ក្រុមហ៊ុនអាកាសចរណ៍ជាតិជូនជាពិសេសសម្រាប់លោក Park ដែលបានដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមកាន់តែរីកមុខមាត់ក្នុងរយៈពេល ៥ ឆ្នាំ ជាមួយនឹងការទទួលបានជោគជ័យយ៉ាងត្រជះត្រចង់ ។

គួរបញ្ជាក់ថា លោក Park Hang-seo បានចូលដឹកនាំក្រុមជម្រើសជាតិវៀតណាមនៅចុងឆ្នាំ ២០១៧ និងបានជួយបាល់ទាត់វៀតណាមទទួលបានចំណាប់អារម្មណ៍យ៉ាងគំហុកពីសំណាក់អ្នកគាំទ្រ ជាពិសេសនៅពេលដឹកនាំក្រុម U23 ក្លាយជាជើងឯករងពានរង្វាន់ U23 ប្រចាំទ្វីបអាស៊ីនៅដើមឆ្នាំ ២០១៨ ។
អ្វីដែលជាជោគជ័យសម្រាប់គ្រូបង្វឹកវ័យ ៦៦ រូបនេះគឺការនាំបាល់ទាត់វៀតណាមឲ្យឈ្នះជើងឯកពានរង្វាន់ AFF Cup ឆ្នាំ ២០១៨, ឈ្នះមេដាយមាសព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២ ដងឆ្នាំ ២០១៩ និង ២០២១ ជាពិសេសបានដឹកនាំវៀតណាមឈានដល់វគ្គជម្រុះជុំទី៣ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ ២០២២ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ VN Express
ចុចអាន ៖ ដឹងទេ យន្តហោះដែលធ្លាក់នៅ នេប៉ាល់ មានអាយុកាលប៉ុន្មានឆ្នាំ?
ចុចអាន ៖ គ្រូ វៀតណាម និយាយយ៉ាងស្រួលថា ជើងទី២ ស៊ី ថៃ តែ ១-០ ក្លាយជាជើងឯក AFF Cup ហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


