កីឡា
មានការសង្ស័យ Nick Taylor អាចចូលព្រះខ័នរាជស្វាយរៀង
កីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជាខ្មែរ-អាមេរិក Nick Taylor បានប្រកាសពីការចាកចេញពីក្លឹប Orlando City B នៅសហរដ្ឋអាមេរិកហើយកាលពីយប់មិញ និងបានបង្ហាញពីក្តីរំភើបក្នុងការចាប់ផ្តើមទំព័រជីវិតបាល់ទាត់ថ្មីនៅក្លឹបផ្សេង។

Nick បានសរសេរថា ៖«ខ្ញុំសូមអរគុណគ្រប់យ៉ាងចំពោះទីក្រុងដែលបានផ្លាស់ប្តូរជីវិតរបស់ខ្ញុំ។ រំភើបរីករាយសម្រាប់ទំព័រថ្មីនាពេលខាងមុខ»។ បែបនេះក្តី កីឡាករមិនបានបង្ហាញពីសញ្ញាណាមួយពាក់ព័ន្ធនឹងក្លឹបថ្មីដែលរូបគេនឹងចូលរួមឡើយ មិនដឹងថា នៅអាមេរិក ឬប្រទេសផ្សេង។
ទោះបីជាយ៉ាងណា សម្រាប់ការផុសរបស់ Nick Taylor ត្រូវបានគេតាមដានឃើញថា ជីតារបស់ខ្លួនបានផុសពីចៅរបស់លោកចូលរួមជាមួយក្លឹបព្រះខ័នរាជស្វាយរៀង ដែលក្លឹបស្ថិតនៅក្នុងកំណើតរបស់លោក។ យ៉ាងណា ការផុសរបស់ជីតា ត្រូវបានលុបចោលវិញក្នុងរយៈពេលមិនដល់១ម៉ោងក្រោយ។

ការប្រកាសពីសាមីខ្លួន ឬពីនរណាម្នាក់ពាក់ព័ន្ធក្លឹបថ្មីធ្វើទៅបានទាល់តែក្លឹបប្រកាសទើបក្លាយជាព័ត៌មានផ្លូវការ។
កន្លងមក Nick Taylor មានព័ត៌មានពាក់នឹងការចូលរួមជាមួយក្លឹបមួយចំនួននៅក្នុងលីគកំពូលកម្ពុជាដូចជា បឹងកេត និងភ្នំពេញក្រោនជាដើម ប៉ុន្តែមិនទាន់មានក្លឹបនៅកម្ពុជាណាមួយប្រកាសជាផ្លូវការឡើយ។
បើនៅលើគណនី Wikipedia របស់ក្លឹបព្រះខ័នរាជស្វាយរៀង និងសាមីខ្លួនកីឡាករ Nick Taylor ត្រូវបានដាក់បញ្ចូលហើយ ប៉ុន្តែប្រភពនេះមិនអាចយកជាការបានឡើយ។ វាជាគណនីដែលនរណាក៏អាចចូលដាក់បានដែរ។

សូមបញ្ជាក់ថា រដូវកាល២០២២កន្លងទៅនេះ Nick Taylor លេងឲ្យក្លឹប Orlando City B ដោយបង្ហាញខ្លួន២២ប្រកួតរកបាន១គ្រាប់ ហើយក៏ត្រូវបានកោះហៅចូលជម្រើសជាតិកម្ពុជាដែលបង្ហាញខ្លួនបាន៥លើកក្នុងនោះមិត្តភាព២លើក និងក្នុងពានរង្វាន់ AFF Championship ៣លើក រកបាន១គ្រាប់ឲ្យជម្រើសជាតិ៕
អត្ថបទ៖ វីរបុត្រ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


