កីឡា
៤វិញ្ញាសា ក្នុងការប្រកួតកាយសម្ព័ន្ធជើងឯកជាតិ និងពានរង្វាន់លោក ថោង ខុន លើកទី៤បានបញ្ចប់មុនគេ
ការប្រកួតកីឡាកាយសម្ព័ន្ធជើងឯកជាតិឆ្នាំ២០២០ និងពានរង្វាន់លោកបណ្ឌិត ថោង ខុន លើកទី៤ គិតមកទល់ល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ បានបញ្ចប់ការប្រកួត ៤ វិញ្ញាសាហើយ។

ចំពោះលទ្ធផលបឋមនៃការប្រកួតនោះ បង្ហាញថាក្រុមក្រសួងមហាផ្ទៃកំពុងតែឈរ នៅកំពូលតារាង ដោយសារតែក្រុមនេះ បានទទួលមេដាយមាសច្រើនជាងគេ។ វិញ្ញាសាចំនួន៤ ដែលបានបញ្ចប់ការប្រកួតទៅហើយនោះ ក្រុមកីឡាកាយសម្ព័ន្ធក្រសួងមហាផ្ទៃប្រជែង បានមេដាយមាសចំនួន២គ្រឿង គឺវិញ្ញាសាអាអេរ៉ូប៊ិក(Aerobic)ជាក្រមចំនួន៥នាក់និងវិញ្ញាសាអាអេរ៉ូប៊ិកគូ(បុរស នារី)។ ក្រៅពីនេះ ក្រុមនេះក៏ប្រជែងបានមេដាយប្រាក់ចំនួន១គ្រឿង លើវិញ្ញាសាអាអេរ៉ូប៊ិកទ្រីយ៉ូបុរស នារី និង មេដាយសំរិទ្ធចំនួន១គ្រឿងលើវិញ្ញាសាអាកទីស្ទីកក្រុមចំនួន៦នាក់ ដែលលេងលើឧបករណ៍ចំនួន៦។

ខេត្តក្រចេះ ទទួលបានមេដាយមាសមួយគ្រឿង លើវិញ្ញាសាអាអេរ៉ូប៊ិកជាក្រុម៦នាក់លេងលើ៦ឧបករណ៍ គឺឧបករណ៍លើកម្រាល ឧបករណ៍សេះលោត សេះកង របារនិងរបារស្រប និង ឧបករណ៍កង។ ខេត្តក្រចេះ ក៏ដណ្តើមបានមេដាយប្រាក់២គ្រឿងលើវិញ្ញាសាអាអេរ៉ូប៊ិកជាក្រុម៥នាក់ និងអាអេរ៉ូប៊ិកជាគូបុរស នារី និងមេដាយសំរិទ្ធមួយគ្រឿងលើវិញ្ញាសាអាអេរ៉ូប៊ិកទ្រីយ៉ូបុរស នារី។ ខេត្តកំពង់ឆ្នាំងក្រុមទី២ បានមេដាយមាសមួយគ្រឿងលើវិញ្ញាសាអាអេរ៉ូប៊ិកទ្រីយ៉ូបុរស នារី មេដាយប្រាក់មួយគ្រឿងលើវិញ្ញាសាអាកទីស្ទីកជាក្រុម៦នាក់ លេងចំនួន៦ឧបករណ៍និងមេដាយសំរិទ្ធ២គ្រឿងលើវិញ្ញាសាអាអេរ៉ូប៊ិកជាក្រុម៥នាក់ និង អាអេរ៉ូប៊ិកជាគូបុរសនារី៕
អត្ថបទ៖ វិសិទ្ធ
សូមចុចអាន៖ សហព័ន្ធកីឡាវាយកូនឃ្លីលើតុ បើកវគ្គបណ្ដុះបណ្ដាលគ្រូកម្រិតថ្នាល
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


