កីឡា
ធ្លាយពាក្យចចាមអារ៉ាមថា Son Heung Min រៀបការរួចហើយ ក្រោយឃើញដៃពាក់ចិញ្ចៀន
ខ្សែប្រយុទ្ធវ័យ៣០ឆ្នាំ Son Heung Min ត្រូវគេផ្សារភ្ជាប់ជាមួយនឹងពាក្យចចាមអារ៉ាមដ៏ក្តៅគគុកនៅក្នុងប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងថា លោកបានរៀបអាពាហ៍ពិពាហ៍រួចហើយ ក្រោយឃើញចិញ្ចៀនលើដៃពេលស្ថិតនៅអាកាសយានដ្ឋាន Incheon។

ថ្មីៗនេះ Kim Dong Wan ដែលជាអ្នកតំណាង និងអ្នករាយការណ៍ព័ត៌មានកីឡារបស់ SBS បានបង្ហាញខ្លួនក្នុងកម្មវិធី YouTube ដោយរូបលោកបានវិភាគអំពី Son Heung-min កីឡាករបាល់ទាត់ជម្រើសជាតិនៃក្លឹបមាន់ខ្នាយមាស Tottenham Hotspur ថា “ប្រសិនបើអ្នកប្រៀបធៀបការប្រកួតចុងក្រោយរបស់ Son Heung Min ជាមួយនឹងការប្រកួត ៣-៤ មុន។ ខ្ញុំគិតថាមានអ្វីមួយបានកើតឡើងចំពោះគាត់”។
បន្ទាប់មក គាត់បានចង្អុលទៅអាវមួយដែលមានពាក្យថា “ស្រឡាញ់” ដែលសរសេរនៅលើនោះ ហើយនិយាយថា ចម្លើយត្រូវបានសរសេរនៅលើអាវនោះដោយថា “ខ្ញុំមិនប្រាកដថាត្រូវប្រាប់អ្នកពីអ្វីទេ។ ប៉ុន្តែខ្ញុំបានឃើញភាពកក់ក្ដៅដែលធ្វើឲ្យ Son Heung Min ស្រស់ស្រាយ ។ វាមិនបានកើតឡើងមួយយប់ទេ។ តើអ្នកគិតថាគាត់ស្រស់ស្រាយដោយសារលោក Antonio Conte (អតីតអ្នកចាត់ការទូទៅ) បានចាកចេញឬ? តាមពិតមានអ្វីមួយនៅក្នុងជីវិតផ្ទាល់ខ្លួនរបស់គាត់ ដែលធ្វើឲ្យគាត់ស្រស់ស្រាយ។ វាជាការស្មានរបស់ខ្ញុំ”។
ទោះយ៉ាងណាក៏ដោយ ឪពុករបស់ Son Heung Min ធ្លាប់ផ្តល់បទសម្ភាសន៍ថា កូនប្រុសរបស់គាត់នឹងមិនរៀបការក្នុងអំឡុងពេលអាជីពរបស់គាត់ទេ ហើយនឹងរៀបការបន្ទាប់ពីគាត់ចូលនិវត្តន៍។ ជាងនេះទៅទៀត នៅក្នុងបទសម្ភាសន៍ក្នុងឆ្នាំ ២០១៩ Son Heung Min ខ្លួនឯងក៏បានយល់ព្រមជាមួយឪពុកដោយបញ្ជាក់ថា គាត់មិនចង់ផ្តល់អាទិភាពអ្វីក្រៅពីការលេងបាល់ទាត់នោះទេ ដោយថា “ឪពុករបស់ខ្ញុំបាននិយាយថា ខ្ញុំមិនអាចរៀបការបានទេ រហូតដល់ខ្ញុំចូលនិវត្តន៍ ហើយខ្ញុំយល់ព្រម។ ប្រសិនបើខ្ញុំធ្វើ គ្រួសាររបស់ខ្ញុំនឹងក្លាយជាអាទិភាពរបស់ខ្ញុំ ហើយអាជីពបាល់ទាត់នឹងត្រូវបណ្ដេញចេញ។ បាល់ទាត់គឺសំខាន់បំផុតសម្រាប់ខ្ញុំ ហើយខ្ញុំចង់ធ្វើឲ្យល្អបំផុតក្នុងអាជីពរបស់ខ្ញុំ”៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Son Heung Min សារភាពថា រូបគេជាចំណែកធំមួយធ្វើឲ្យលោក Conte ត្រូវបណ្ដេញចេញពីតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


