កីឡា
សហព័ន្ធគុនខ្មែរចាប់ផ្តើមកំណត់កីឡាករម្នាក់អាចវ៉ៃតែ២ដងក្នុង១ខែ
សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានចាប់ផ្តើមកំណត់គោលការណ៍នៃការចាប់គូឡើងប្រកួតរបស់កីឡាករ កីឡាការិនីជាថ្មីដោយអាចឡើងប្រកួតមិនលើសពី២ដងក្នុងមួយខែ។

ការកំណត់គោលការណ៍ជាថ្មីនេះបានកើតមានឡើង បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានស្នើឲ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរពិចារណាឡើងវិញចំពោះកីឡាករ កីឡាការិនីដែលឡើងប្រកួតញឹកញាប់ពេក។
កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័ណ៌ជ្រោយចង្វារ ក្នុងឱកាសអញ្ជើញចូលរួមពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គីជាមួយក្រុមបាល់ទាត់តារាកម្ពុជា ដែលបានប្រកួតបាល់ទាត់មិត្តភាពជាមួយ ក្រុមកីឡាករគុនខ្មែរ ដើម្បីស្វែងរកថវិកាជួយទ្រទ្រង់កីឡាគុនខ្មែរ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ៖«ការឡើងប្រកួតមួយអាទិត្យម្តងមិនអាចទៅរួចទេ ខូចកីឡាករអស់ហើយ។ សូមឲ្យថ្នាក់ដឹកនាំកីឡាយកចិត្តទុកដាក់ទៅលើបញ្ហាការផ្គូផ្គងសម្រាប់ការប្រកួត។ ប្រសិនបើការប្រកួតញឹកញាប់ពេក ឈឺខ្លួនមួយថ្ងៃ ឈឺខ្លួនមួយអាទិត្យ មួយអាទិត្យក្រោយឡើងវ៉ៃទៀតគឺមិនអាចទៅរួចទេ។ ធ្វើយ៉ាងនេះខូចកីឡាករ បាក់កីឡាករអស់»។

សម្តេចតេជោបន្តថា ៖«ស្ថានភាពនេះមិនគួរឲ្យកើតមានក្នុងការគ្រប់គ្រងកីឡាទេ។ នៅពេលខាងមុខនេះត្រូវតែយកចិត្តទុកដាក់ក្នុងការផ្គូផ្គងកីឡាករឲ្យឡើងប្រកួត។ មិនអាចចេះតែធ្វើទៅតាមចំណង់ចំណូលចិត្តបានទេ ប៉ុន្តែយើងត្រូវទទួលស្គាល់ដែរថា យើងក៏ខ្វះអ្នកកីឡាពេលនេះ។ ការខ្វះកីឡាករ កីឡាការិនី ជាពិសេសកីឡាប្រដាល់របស់យើងក៏អាចបណ្តាលមកពីការខ្វះការបណ្តុះបណ្តាលធនធានកីឡារបស់យើង»។
ចាប់តាំងពីការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ពីពេលនោះមក គេសង្កេតឃើញថា កីឡាករ កីឡាការិនីប្រដាល់គុនខ្មែរមិនបានឡើងប្រកួតញឹកញាប់ចាប់ពី៣ដងឡើងក្នុងមួយខែឡើយ។

កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានធ្វើការកោះប្រជុំជាមួយភាគីពាក់ព័ន្ធទាំងអស់មានដូច គណៈកម្មការរៀបចំការប្រកួត ក្រុមការងារផ្គូផ្គង ស្ថានីយ៍ទូរទស្សន៍រៀបចំកម្មវិធីប្រកួត និងម្ចាស់ឧបត្ថម្ភកម្មវិធី ដើម្បីកំណត់លក្ខខណ្ឌជាថ្មីឲ្យមានប្រសិទ្ធភាពចំពោះការផ្គូផ្គងនោះ។ តាមសេចក្តីសម្រេចគឺ«កំណត់ឲ្យមានកីឡាករ កីឡាការិនីប្រដាល់គុនខ្មែរអាចឡើងប្រកួតច្រើនបំផុតត្រឹមតែ២ដងប៉ុណ្ណោះក្នុងមួយខែ។ ប្រសិនបើ កីឡាករ កីឡាការិនីណាឡើងប្រកួតលើសពី២ដង ឬចាប់ពី៣ដងឡើងក្នុងមួយខែគឺត្រូវអនុវត្តតាមច្បាប់នៃការប្រកួត។
នេះមិនមែនជាលើកទី១ទេដែលសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានកំណត់គោលការនៃចំនួនឡើងប្រកួតរបស់កីឡាករ កីឡាការិនីសម្រាប់ការឡើងប្រកួតក្នុងមួយៗខែ ប៉ុន្តែកន្លងមក មិនសូវមានភាពប្រសិទ្ធភាព ដោយសារកីឡាករល្បីៗមិនសូវមានច្រើន ខណៈកម្មវិធីប្រកួត និងម្ចាស់ឧបត្ថម្ភកម្មវិធីក៏កាន់តែសំបូរដែលពេលខ្លះកីឡាករល្បីៗឡើងប្រកួត៣ទៅ៤ដងក្នុងមួយខែពោលគឺប្រកួតស្ទើររាល់សប្តាហ៍ក្នុងខែខ្លះ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


