កីឡា
បារ៉ែនជាដែនដីកណ្ដាល សម្រាប់ប្រកួតបញ្ចប់ពូលCនៃការប្រកួតជម្រុះ World Cup ប្រចាំទ្វីបអាស៊ី
សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC)បានកំណត់ពីប្រទេស ដែលត្រូវធ្វើជាម្ចាស់ផ្ទះសម្រាប់ប្រកួតបញ្ចប់នៃការប្រកួតជម្រុះបាល់ទាត់ជើងឯកពិភពលោកប្រចាំទ្វីបអាស៊ីសម្រាប់ឆ្នាំ២០២២ (2022 FIFA World qualification –AFC Second Round)ជាផ្លូវការហើយ ។

សហព័ន្ធបាល់ទាត់អាស៊ី បានជជែកពីបញ្ហានេះជាច្រើនលើកច្រើនសារទើបសម្រេចយកប្រទេសបារ៉ែន ធ្វើជាដែនដីកណ្ដាលសម្រាប់ការប្រកួតដែលនៅសេសសល់ ។
កម្ពុជា ដែលស្ថិតនៅពូល C មានអ៊ីរ៉ាក់, អ៊ីរ៉ង់, បារ៉ែន និងហុងកុង នោះទីបំផុតសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី សម្រេចឲ្យប្រទេសបារ៉ែន ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ទឹកដីកណ្ដាលទទួលក្រុមទាំង ៤ខាងលើ។

យោងលើលក្ខន្តិកៈសហព័ន្ធកីឡាបាល់ ទាត់ទ្វីបអាស៊ី តម្រូវឲ្យប្រទេស ដែលមានបំណងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតជម្រុះតាមពូល នៃព្រឹត្តិការណ៍ដដែលខាងលើ ត្រូវតែមានសណ្ឋាគារលំដាប់ផ្កាយ៥យ៉ាង តិចចំនួន៥ នៅជិតកន្លែងស្នាក់នៅរបស់ក្រុមចូលរួម, ទីលានហ្វឹកហាត់ដែលមានគុណភាពខ្ពស់ចំនួន៥ និងពហុកីឡដ្ឋាន ចំនួន ២ ដែលត្រូវនឹងស្តង់ដារអន្តរជាតិ។សូមបញ្ជាក់ថា ក្រុមកម្ពុជានឹងត្រូវប្រកួតជាមួយបារ៉ែននៅថ្ងៃទី០៣ខែមិថុនា បន្ទាប់មកអ៊ីរ៉ង់នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ហើយការប្រកួតចុងក្រោយជាមួយអ៊ីរ៉ាក់ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១១ ខែមិថុនា។
អ៊ីរ៉ាក់ គឺជាក្រុមនាំមុខគេក្នុងពូល ក្រោយប្រកួត ៥លើក មាន ១១ពិន្ទុ តាមពីក្រោយដោយក្រុមលេខ២ បារ៉ែនដែលមាន ៩ពិន្ទុក្នុងដៃ ។ចំពោះអ៊ីរ៉ង់ ឈរនៅលេខ៣ មាន ៦ពិន្ទុ ប៉ុន្តែសល់១ប្រកួតក្នុងដៃ រីឯហុងកុងឈរនៅចំណាត់ថ្នាក់លេខ៤ ក្នុងខណៈដែលកម្ពុជាឈរនៅចំណាត់ថ្នាក់លេខ៥ដែលអស់ឱកាសឡើងទៅជុំទី៣ នៃវគ្គជម្រុះបាល់ទាត់ពិភពលោក (World Cup) ទៅហើយនោះ នៅសល់ត្រឹមតែឱកាសប្រជែងធ្វើយ៉ាងណាឲ្យរួចផុតពីការប្រកួតជម្រុះពីវគ្គដំបូង (play-off round) ក្នុងពានជើងឯកអាស៊ី (AFC Asian Cup) ដើម្បីបានកៅអីមិនបាច់ជម្រុះ (បានចូលទៅវគ្គចែកពូល) តែប៉ុណ្ណោះ៕
អត្ថបទ៖ វិសិទ្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


