កីឡា
រយៈពេល៥ឆ្នាំ លំដាប់លេខ១ថៃ Tawanchai ចាញ់សន្លប់លើកដំបូង
កីឡាករប្រដាល់ថៃ Tawanchai ដែលជាជើងខ្លាំងលំដាប់លេខ១ក្នុងទម្ងន់៧០គីឡូក្រាមប្រចាំប្រទេសថៃបានចាញ់កីឡាករជប៉ុន Masaaki Noiri ដោយសន្លប់ក្នុងទឹកទី៣ កាលពីថ្ងៃអាទិត្យ ទី២៣ ខែមីនា ឆ្នាំ២០២៥ នៅប្រទេសជប៉ុន។

បរាជ័យសន្លប់នេះគឺជាលើកទី១ហើយដែលរូបគេចាញ់សន្លប់គិតចាប់តាំងពីខែមករា ឆ្នាំ២០២០ បន្ទាប់ពីរូបគេបានចាញ់កីឡាករចិន Jia Aoqi សន្លប់ក្នុងទឹកទី២ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខ្សែក្រវាត់ Wu Lin Feng នៅប្រទេសចិនដែលពេលនោះរូបគេសន្លប់ដោយសារកណ្តាប់ដៃ។
ការចាញ់កីឡាករជប៉ុន Masaaki Noiri បានធ្វើឲ្យជើងខ្លាំងថៃ Tawanchai មិនទទួលបានខ្សែក្រវាត់ឃីកបុកស៊ីងពិភពលោកប្រចាំសង្វៀន ONE Championship។ នេះជាលើកទី២ដែលរូបគេបានចាញ់នៅសង្វៀនធំប្រចាំអាស៊ី បន្ទាប់ពីលើកទី១ចាញ់ពិន្ទុមិត្តរួមជាតិ Sitthichai កាលពីឆ្នាំ២០២១ នៅប្រទេសសិង្ហបុរី។

ចំណែកកីឡាករជប៉ុន Masaaki Noiri ទើបតែបានប្រកួតនៅសង្វៀន ONE ៤លើកប៉ុណ្ណោះ ក្នុងនោះឈ្នះ២ប្រកួត និងចាញ់២ប្រកួត ប៉ុន្តែការប្រកួតចុងក្រោយនេះបង្កការភ្ញាក់ផ្អើលខ្លាំងមែនទែន។ រូបគេមិនខ្លាចញញើតនឹងជើងខ្លាំងថៃទេដោយសារព្យាយាមដើរចូលទាត់ក្រោម និងកណ្តាប់ដៃ បើទោះជា Tawanchai ទាត់មើលទៅមានប្រសិទ្ធភាពជាងក៏ដោយ។ យ៉ាងណានៅទឹកទី៣ កីឡាករជប៉ុនរូបគេប្រើកណ្តាប់ដៃចូលមុខពេញរបស់កីឡាករថៃ ហើយដួលត្រូវបានអាជ្ញាកណ្តាល៨លើកទី១ មុនពេលវាយសន្ធាប់ម្តងទៀតរហូតត្រូវបានអាជ្ញាកណ្តាលបញ្ឈប់ការប្រកួតតែម្តង៕



អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


