ចរាចរណ៍
ភិនភាគរថយន្ត Rolls-Royce ជួបគ្រោះថ្នាក់យប់មិញ ម្ចាស់ជាអតីតភរិយាលោកឌួង ឆាយ
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍យប់មិញ ដែលរថយន្តទំនើប Rolls-Royce មួយគ្រឿងបានបុករនាំងពុះចែកទ្រូងផ្លូវខូចខាតយ៉ាងដំណំ បើតាមភិនភាគស្លាកលេខរថយន្ត គឺម្ចាស់រថយន្តនេះគឺអ្នកនាង ដេត ម៉ាលីណា អតីតភរិយាលោកឌួង ឆាយ។
យ៉ាងណាសមត្ថកិច្ចនៅកន្លែងកើតហេតុមិនបានបញ្ជាក់អត្តសញ្ញាណម្ចាស់រថយន្តនោះទេ គ្រាន់តែឲ្យដឹងថា គ្រោះថ្នាក់នេះមិនបង្ករបួសដល់អ្នកបើកបរនោះទេ។
ក្រោយកើតហេតុប៉ុន្មានម៉ោង លោក ឌួង ឆាយបានបង្ហោះសាររៀបរាប់ថា “អ្នកជាម្តាយកូនៗរបស់យើង ខ្ញុំសង្ឃឹមថាអ្នកនឹងមិនមានគ្រោះថ្នាក់អ្វីកើតឡើងចុះ។ អានិតកូនៗយើង”។



តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាក Rolls Royce ពណ៌សមួយគ្រឿងពាក់ស្លាកលេខកម្ពុជា MR-IDOL ធ្វើដំណើរទិសដៅពីកើតទៅលិចមកដល់ចំណុចកើតហេតុខាងលើផ្លូវកោងបន្តិច សង្ស័យម្ចាស់បើកលឿនបួងចង្កូតមិនទាន់ជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យរងការខូចខាតអស់មួយកង់ រួមទាំងបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមរាបដល់ដី។ ឯរថយន្តផ្ទប់ជាប់ជាមួយទ្រូងផ្លូវខូចខាតផ្នែកខាងមុខយ៉ាងដំណំទៅមុខលែងរួច។
បច្ចុប្បន្ន រថយន្តត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៤ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២៣ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


