Connect with us

ព័ត៌មានអន្ដរជាតិ

អនុទីន ដាក់លក្ខខណ្ឌ ៤ចំណុចទៅ ត្រាំ មុនអាចធ្វើជាអ្នកសម្របសម្រួលជម្លោះ កម្ពុជា-ថៃ បាន

បានផុស

នៅ

ឆ្លើយតបទៅប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលចង់ធ្វើជាម្ចាស់សាក្សីនៃការចុះហត្ថលេខាលើ​កិច្ច​ព្រម​ព្រៀង​​សន្តិភាព​​​​​អចិន្ត្រៃ​យ៍ ក្នុងអំឡុងកិច្ចប្រជុំអាស៊ាននៅប្រទេសម៉ាឡេស៊ីនាចុងខែនេះ, នាយករដ្ឋមន្ត្រីថៃ អានុទីន ចានវីរៈគុល បានដាក់លក្ខខណ្ឌ៤ចំណុចទៅប្រមុខសេតវិមាន មុនមកធ្វើជាអ្នកសម្របសម្រួល។ នេះបើតាមការផ្សាយរបស់ Bangkok Post

នាយករដ្ឋមន្ត្រីថៃ អានុទីន ចានវីរៈគុល (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅវិទ្យាស្ថានយុត្តិធម៌ថៃក្នុងទីក្រុងបាងកក លោកអនុទីន បានសំដៅមកលើកម្ពុជា ដោយបញ្ជាក់ថា លក្ខខណ្ឌដែលលោកត្រាំអាចធ្វើ​ជាប្រធាន​ក្នុង​ពិធី​ចុះ​ហត្ថលេខា​​​សន្តិភាពរវាង​​កម្ពុជា​និង​ថៃបានលុះត្រា៖ 

  1. ការដកទ័ពទាំងស្រុង និងសព្វាវុធចេញពីតំបន់ជម្លោះ
  2. ដកអ្នកឈ្លានពានទាំងអស់ចេញពីទឹកដីរបស់ថៃ
  3. បោសសម្អាតសម្ភារៈគ្រោះថ្នាក់ដែលអាចបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល
  4. ការបញ្ជាក់ឡើងវិញនូវការគោរពចំពោះអធិបតេយ្យភាពរបស់ប្រទេសថៃ
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូបថត៖ Reuters)

ក្នុងអំឡុងពេលនោះដែរ លោកអនុទីន បានដើរតួកម្សត់ដោយនិយាយទាំងមិនខ្មាសមាត់ថា ថៃទេដែលត្រូវកម្ពុជាឈ្លានពាន ទាំងដែលល្បិចបោកប្រាស់ទាំងនេះ ត្រូវបានអន្តរជាតិដឹងច្បាស់អស់ទៅហើយ។

ទោះបីជាយ៉ាងណាក៏ដោយ សម្តីរបស់លោក អនុទីន បានបង្ហាញយ៉ាងច្បាស់ថា ថៃកំពុងតែបំបាក់មុខលោកត្រាំ និងមិនចង់បានសន្តិភាពឡើយ សូម្បីតែមានអន្តរាគមន៍ពីសំណាក់មហាអំណាចក៏ដោយ​ ផ្ទុយពីកម្ពុជាដែលជាប្រទេសស្រឡាញ់សន្តិភាព និងស្វាគមន៍ជានិច្ចចំពោះការដោះស្រាយជម្លោះ តាមរយៈការចរចា បញ្ចៀសការផ្ទុះអាវុធ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ​Politico​៖ កម្ពុជានិង​ថៃ​រៀបចំ​​ចុះ​ហត្ថលេខា​​សន្តិភាព​ ក្រោម​អធិបតី​ភាព ដូណាល់ ត្រាំ​​​នៅចុង​ខែនេះ​នៅម៉ាឡេស៊ី​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម