Connect with us

ជីវិតកម្សាន្ដ

ប៉ូលិសស៊ើបអង្កេត ហៃសូវៀតណាមម្នាក់ទៀត សង្ស័យលក់ផលិតផលក្លែងក្លាយ

បានផុស

នៅ

នាថ្ងៃទី ១៧ ខែតុលា ដោយយោងតាម tintuconline ប្រធាននាយកដ្ឋានសុវត្ថិភាពចំណីអាហារទីក្រុងហូជីមិញបានបញ្ជាក់ថា ផលិតផលសម្រកទម្ងន់និងតែ detox របស់នាង Ngan Collagen (ឈ្មោះពិត Tran Thi Bich Ngan) កំពុងតែស៊ើបអង្កេតពីប៉ូលិស ខណៈគេសង្ស័យថា នាងអាចជួញដូរផលិតផលក្លែងក្លាយ និងលួចដាក់សារធាតុហាមឃាត់។

នាង Ngan Collagen (ឈ្មោះពិត Tran Thi Bich Ngan) កំពុងតែស៊ើបអង្កេតពីប៉ូលិស
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាបពីឌីជេ Ngan 98 មានបញ្ហាជាមួយច្បាប់ដែលត្រូវកាត់ទោសមិនទាន់បានប៉ុន្មានផង Ngan Collagen ដែលគេស្គាល់ថា ជាអ្នកមានទ្រព្យធនមួយរូបនៅក្នុងប្រទេសវៀតណាម ត្រូវនាយកដ្ឋានសុវត្ថិភាពចំណីអាហារទីក្រុងហូជីមិញចុះឆែកឆេរនិងត្រួតពិនិត្យទីតាំងផលិតនិងចែកចាយ។ ប៉ុន្តែទីតាំងរបស់ក្រុមហ៊ុន បានឈប់ដំណើរការភ្លាមៗ។

ដោយឡែក នៅក្នុងខែឧសភា ឆ្នាំ ២០២៥ នាយកដ្ឋានសុវត្ថិភាពចំណីអាហារ ក៏ធ្លាប់បានចេញឯកសារស្នើឲ្យនាយកដ្ឋានសុវត្ថិភាពចំណីអាហារទីក្រុងហូជីមិញ និងនាយកដ្ឋានសុវត្ថិភាព និងអនាម័យទីក្រុងហាណូយ ពិនិត្យ និងផ្ទៀងផ្ទាត់សកម្មភាពផលិតកម្មជាបន្ទាន់ និងយកគំរូសម្រាប់ធ្វើតេស្តផលិតផលមួយចំនួនដែលផ្សាយដោយ Ngan Collagen ។

ជាក់ស្តែង តាមរយៈការត្រួតពិនិត្យក្រោយការផ្សព្វផ្សាយ និងផ្សព្វផ្សាយផលិតផលម្ហូបអាហារ នាយកដ្ឋានសុវត្ថិភាពចំណីអាហារ បានរកឃើញថា ផលិតផលមួយចំនួនរបស់ក្រុមហ៊ុន N – Collagen Import Export Company Limited ដែលត្រូវបានផ្សព្វផ្សាយដោយបុគ្គលម្នាក់ ដែលមានឈ្មោះហៅក្រៅថា Ngan Collagen ដូចជាស្ករគ្រាប់ផ្លែប៉ោម ដើម្បីបំបាត់ខ្លាញ់ក្បាលពោះ N-collagen lemon plus បានបំពានច្បាប់។

បច្ចុប្បន្ននេះអ្នកលេងអ៊ីនធឺណេតបានរកឃើញថា រូបភាពនៃផលិតផលសម្រកទម្ងន់ដែល Ngan Collagen បានដាក់លក់ជាសាធារណៈនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាង ឥឡូវនេះក៏ស្រាប់តែបាត់សូន្យឈឺងដោយមិនដឹងមូលហេតុ ។ នាងក៏បានចាក់សោមតិសាធារណៈ ដើម្បីចៀសវាងការទទួលបានមតិអវិជ្ជមានណាមួយផងដែរ។

យោងតាមព័ត៌មានរបស់កាសែត ZNews បានឲ្យដឹងថា កាលពី៤ឆ្នាំមុន ក្រុមហ៊ុនរបស់ Ngan Collagen ត្រូវបានអធិការនៃមន្ទីរសុខាភិបាលទីក្រុងហូជីមិញពិន័យជាប្រាក់ចំនួន ៣៥លានដុង ដោយសារតែផលិតផលដូចជា Detox N-Collagen Mineral Detoxifying Mask”, “Serum Skin Care” និង “Whitening Perfect Cell” មានស្លាកសញ្ញាផលិតផល ដែលធ្វើឲ្យមានការយល់ច្រឡំថាជារបស់ធម្មជាតិ៕

ផ្ទះរបស់ Ngan Collagen ដែលមនុស្សសម្រុកទៅថត ក្រោយពេលកើតហេតុ

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម