ព័ត៌មានជាតិ
ពលរដ្ឋកោះតាស៊ុយ កណ្តាលទន្លេមេគង្គ ចាប់ផ្តើមមានអគ្គិសនីប្រើប្រាស់ជាលើកដំបូង
អនុវត្តតាមយុទ្ធសាស្ត្របច្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ឃុំកោះតាស៊ុយ គឺជាឃុំមួយក្នុងចំណោងឃុំទាំង ៨ នៃស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដែលមានការអភិវឌ្ឍរីកចម្រើនគួរឲ្យកត់សម្គាល់។
ក្នុងនោះវិស័យអគ្គីសនីបានដើរតួរយ៉ាងសំខាន់ ដោយសារភូមិសាស្រ្តឃុំកោះតាស៊ុយជាយូរឆ្នាំមកហើយ ពុំមានអគ្គីសនីប្រើប្រាស់នោះឡើយ។

លោក លាង សាគុណ ជំទប់ទី១ នៃឃុំកោះតាស៊ុយបានឱ្យដឹងថា កាលពីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២៥ ក្រុមហ៊ុន ហ៊ាង ពៅ បានវិនិយោគតភ្ជាប់បណ្តាញអគ្គីសនីទៅកាន់កោះតាស៊ុយ ដោយរាយបណ្ដាញខ្សែភ្លើងអូសកាត់ទន្លេមេគង្គសម្រាប់តភ្ចាប់ឲ្យពលរដ្ឋប្រើប្រាស់។
ប្រជាពលរដ្ឋរស់នៅលើកោះ ក្រោយទទួលបានប្រពន្ធ័អគ្គីសនីប្រើប្រាស់មក មានភាពងាយស្រួលក្នុងការរស់នៅ និងការប្រកបមុខរបរក៏កាន់តែប្រសើរជាងមុន។

ឃុំកោះតាស៊ុយ ជាឃុំមួយក្នុងចំណោមឃុំទាំង ៨ នៅក្នុងស្រុកព្រែកប្រសព្វខេត្តក្រចេះ ស្ថិតនៅកណ្តាលទន្លេមេគង្គ ដែលមាន ៣ ភូមិ គឺភូមិចុងកោះ កណ្ដាលកោះ និងភូមិក្បាលកោះ ហើយមានពលរដ្ឋសរុបរស់នៅចំនួន ១២៧ គ្រួសារ។ នៅលើកោះមានផ្ទៃដីសរុបចំនួន ២,៣២៧ ហិចតា ដែលផ្ទៃដីបង្កបង្កើនផលមានចំនួន ៩៩៥,៧០ ហិកតា។ ប្រជាពលរដ្ឋប្រមាណជា ៩៥% ប្រកបរបរកសិកម្ម និងចិញ្ចឹមសត្វជាមុខរបរចំបង។

ទន្ទឹមនោះ ឃុំកោះតាស៊ុយក៏មានការអភិវឌ្ឍលើប្រពន្ធ័ហេដ្ឋារចនាសម្ពន្ធ័មួយចំនួន ដូចជា ផ្លូវបេតុង វត្តអារាម សាលារៀន មណ្ឌលសុខភាព។ អ្វីដែលពិសេសធ្វើឲ្យប្រជាជននឹកស្មានមិនដល់នោះ គឺការតភ្ជាប់ប្រព័ន្ធភ្លើងមកលើកោះតែម្តង ព្រោះប្រជាជនមិនធ្លាប់គិតទេថា ឃុំកោះតាស៊ុយជាកោះនៅកណ្ដាលទឹកទន្លេមេគង្គ នឹងមានភ្លើងប្រើប្រាស់ដូចគេឡើយ៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


