ព័ត៌មានជាតិ
នគរបាលខេត្តកំពង់ចាមកំពុងបន្តនីតិវិធីករណីគ្រឿងញៀន និងបញ្ជូនជនសង្ស័យទៅតុលាការ
នគរបាលជំនាញប្រឆាំងបទល្មើសគ្រឿងញៀនខេត្តកំពង់ចាម កំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ចាត់ការតាមនីតិវិធី ករណីបទល្មើសគ្រឿងញៀន ។

សូមជម្រាបជូនថា កាលពីថ្ងៃទី១០ ខែមេសាឆ្នាំ២០២១ វេលាម៉ោង១៤និង០០នាទី នៅចំណុចមុខវត្ត ប៉ុន ប៉ែន ភូមិមានជ័យ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយបានការអនុញាតពី លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងជំនាញអធិការរដ្ឋាននគរបាលស្រុកស្រីសន្ធរ ដឹកនាំដោយលោកវរសេនីយ៏ទោ សីុម សារិន អធិការងទទួលផ្នែកប្រឆាំងគ្រឿងញៀនស្រុកស្រីសន្ធរ បានបេីកកិច្ចប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ដោយប្រេីវិធានរដ្ឋបាលចំហរ ឃាត់ខ្លួនជនសង្ស័យម្នាក់ ។
ជនសង្ស័យឈ្មោះ ជ្រាន់ សុខ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិឈើទាល ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ដកហូតវត្ថុតាង ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន២១កញ្ចប់តូច (ធំ ០១កញ្ចប់ )ទូរស័ព្ទដៃ ០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ជំនាញបាននាំមកការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីចងក្រងសំណុំរឿងចាត់ការតាមនីតិវិធី ៕
អត្ថបទ ៖ រ៉ាវុទ្ធ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


