កីឡា
លោក McConkey និង សឿយ វិសាល សុទ្ធតែថាគ្មានបញ្ហា បើជួប ភ្នំពេញក្រោន វគ្គ ៨ ក្រុម
គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង លោក Matthew McConkey និងប្រធានក្រុម សឿយ វិសាល បានលើកឡើងដូចគ្នា គឺពួកគាត់គ្មានបញ្ហាអ្វីឡើយ ប្រសិនបើត្រូវជួបជាមួយក្រុមរួមជាតិ ភ្នំពេញក្រោន នៅវគ្គ ៨ ក្រុមចុងក្រោយ ឬវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រប្រចាំតំបន់ អាស៊ីខាងកើត ពានរង្វាន់ AFC Challenge League។

ក្រុម ព្រះខ័នរាជស្វាយរៀង បានឆ្លងផុតវគ្គសន្សំពិន្ទុក្នុងពូល និងឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយពាន ACGL ជាផ្លូវការហើយ បន្ទាប់ពីយកឈ្នះក្រុម Ezra FC ក្នុងលទ្ធផល ៣ ទល់នឹង ០ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ កាលពីថ្ងៃ ពុធ ទី ២៩ ខែ តុលា ឆ្នាំ ២០២៥ ម្សិលមិញ។
បន្ទាប់ពីការប្រកួតនេះបញ្ចប់ លោក McConkey និង សឿយ វិសាល ត្រូវបានអ្នកសារព័ត៌មានសួរ ថា៖ «តើលោកចង់ជួប ភ្នំពេញក្រោន នៅវគ្គបន្តដែរឬទេ»? ភ្លាមនោះគ្រូបង្វឹកក្រុម ព្រះខ័នរាជស្វាយរៀង បានឆ្លើយតបទៅវិញដោយមិនស្ទាក់ស្ទើ ថា៖ «សម្រាប់ខ្ញុំអត់មានបញ្ហាអ្វីទេ។ យើងជួបក្រុមណាក៏បានដែរ។ អ្វីដែលសំខាន់ យើងផ្តោតអារម្មណ៍លើក្រុមយើងខ្លួនឯង។ ពាក់ព័ន្ធទៅនឹងផ្នត់គំនិតនៃការប្រកួត គឺពួកយើងនៅដដែល។ យើងអត់បានគិត ថា យើងនឹងគេចពីការប្រកួតនេះនោះទេ»។

ងាកមកកាន់ សឿយ វិសាល វិញបានឆ្លើយតប ថា៖ «សម្រាប់ខ្ញុំ មានចំណាប់អារម្មណ៍ដូចលោកគ្រូដែរ។ មានន័យថា យើងជួបក្រុមណាក៏បានដែរ។ យើងនឹងប្រឹងប្រែងលេងឱ្យអស់ពីសមត្ថភាព និងគោរពគូប្រកួតរបស់ពួកយើង»។

ពាក់ព័ន្ធក្រុម ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន អាចមានលទ្ធភាពជួបគ្នានៅវគ្គ ៨ ក្រុមចុងក្រោយបាន លុះត្រាតែ ព្រះខ័នរាជស្វាយរៀង ឈរលេខ ១ ពូល D ហើយ ភ្នំពេញក្រោន ឈរលេខ ២ ពូល E ឬ ព្រះខ័នរាជស្វាយរៀង ឈរលេខ ២ ពូល D ហើយ ភ្នំពេញក្រោន ឈរលេខ ១ ពូល E។ ប៉ុន្តែប្រសិនបើពួកគេឈរលេខ ១ ក្នុងពូលដូចគ្នា ឬ លេខ ២ ក្នុងពូលដូចគ្នា គឺមិនអាចជួបគ្នានៅវគ្គ ៨ ក្រុមបាននោះទេ។

គួរឱ្យដឹងថា ក្រុមព្រះខ័នរាជស្វាយរៀង បច្ចុប្បន្នកំពុងឈរនៅកំពូលតារាងពូល D ក្រោយឆ្លងកាត់ ២ ប្រកួត ឈ្នះទាំង ២ មាន ៦ ពិន្ទុពេញ។ ចំណែកក្រុម ភ្នំពេញក្រោន កំពុងឈរលេខ ២ ពូល E ក្រោយឆ្លងកាត់ ២ ប្រកួត ឈ្នះ ១ និងស្មើ ១ មាន ៤ ពិន្ទុ៕


អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


