ព័ត៌មានជាតិ
សមាគមជប៉ុន-កម្ពុជា ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលជំរុញផ្នែកធុរកិច្ចនិងអភិវឌ្ឍ
សមាគមជប៉ុន-កម្ពុជា បានប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាលដើម្បីជំរុញផ្នែកធុរកិច្ចនិងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជាឱ្យកាន់តែរីកចម្រើន។ ការប្តេជ្ញានេះបានធ្វើឡើងក្នុងឱកាសដែលលោក តាកាហាស៊ី ហ្វូមីអាគី (Fumiaki Takahashi) ប្រធានសមាគមជប៉ុន-កម្ពុជាបានចូលជួបសំដែងការគួរសមជាមួយលោក កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាលនៅទីស្តីការក្រសួង។

នាឱកាសនោះ លោក កុយ វ៉ាន់នី បានថ្លែងអំណរគុណចំពោះ លោក តាកាហាស៊ី ហ្វូមីអាគី ដែលកន្លងមកតែងតែជួយគាំទ្រ ដល់ការអភិវឌ្ឍវិស័យសុខាភិបាល តាមរយៈការជួយសម្របសម្រួលផ្តល់ហិរញ្ញប្បទានឥតសំណង ក្រោមក្របខ័ណ្ឌជំនួយសហប្រតិបត្តិការបច្ចេកទេស របស់រដ្ឋាភិបាលជប៉ុនដល់វិស័យសុខាភិបាលកម្ពុជា ទាំងក្នុងនាមជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេ សជប៉ុនប្រចាំកម្ពុជា និងក្នុងនាមជាប្រធានសមាគមកម្ពុជា-ជប៉ុន។
លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនដល់ប្រជាជន និងរដ្ឋាភិបាលជប៉ុន ជាពិសេស លោកប្រធានសមាគម ដែលបានបញ្ជាក់ជំហរគាំទ្ររួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកលស្របតាមយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
លោក តាកាហាស៊ី ហ្វូមីអាគី បានសន្យាថានឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល ព្រមទាំងជួយពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន លើវិស័យសុខាភិបាល ដោយខិតខំជាបន្ថែមទៀត ជំរុញឱ្យសមាគមធុរកិច្ចជប៉ុន សហការ និងបង្កើនទំនាក់ទំនងការងារ ជាមួយភាគីពាក់ព័ន្ធនៃប្រទេសទាំងពីរ។

លោក តាកាហាស៊ី ហ្វូមីអាគី បានបញ្ជាក់ថាជាក់ស្តែងកិច្ចជំនួបនាឱកាសនេះក្នុងគោលបំណងដឹកនាំក្រុមការងារ សហគ្រាសធុនតូច និងមធ្យម ដែលមានអារម្មណ៍ចង់វិនិយោគលើវិស័យសុខាភិបាល ក្នុងការបង្កើតមជ្ឈមណ្ឌលបណ្ដុះaបណ្ដាលគិលានុបដ្ឋាក ការថែទាំសុខភាព ផលិតផលបរិក្ខារវេជ្ជសាស្ត្រ គ្រឿងសម្អាង និងការបណ្ដុះបណ្ដាលផ្នែកវេជ្ជសាស្ត្រ នៅប្រទេសកម្ពុជា និងស្នើសុំការណែនាំ ក៏ដូចជាសុំការសហការគាំទ្ររបស់ក្រសួងសុខាភិបាលផងដែរ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


