Connect with us

ព័ត៌មានអន្ដរជាតិ

ទឹកជំនន់នៅវៀតណាម!​ មនុស្សស្លាប់កើនដល់៤៣នាក់ និងខាតបង់សេដ្ឋកិច្ច ១១៤លានដុល្លារ

បានផុស

នៅ

មនុស្សចំនួន៤៣នាក់ហើយ បានស្លាប់ក្នុងគ្រោះទឹកជំនន់ដ៏សាហាវនៅប្រទេសវៀតណាម ខណៈទំហំនៃការខាតបង់ផ្នែកសេដ្ឋកិច្ចត្រូវគេប៉ាន់ស្មានថា មានប្រហែល ១១៤លានដុល្លារអាមេរិក។

(រូបថត៖ VN Express)

តាមការផ្សាយរបស់ VN Express, តួលេខនេះគិតត្រឹមរសៀលថ្ងៃសុក្រទី២១ខែវិច្ឆិកាឆ្នាំ២០២៥ ខណៈក៏មានសេចក្តីរាយការណ៍ផងដែរថា មនុស្ស៩នាក់កំពុងបាត់ខ្លួន។

ទំហំនៃគ្រោះមហន្តរាយធម្មជាតិនេះពិតជាធំធេង ជាពិសេសនៅភាគកណ្តាលប្រទេសវៀតណាម។ ភ្លៀងធ្លាក់ខ្លាំងខុសធម្មតា បានបង្កជាទឹកជំនន់បង្កការជន់លិចធ្ងន់ធ្ងរពោលគឺនៅខេត្ត Dak Lak ទឹកបានលិចផ្ទះ ៤០ ០០០ខ្នង, Gia Lai ១៩ ០០០ខ្នងនិង Khanh Hoa ៩ ០០០ខ្នង។ 

(រូបថត៖ VN Express)

នៅ Gia Lai, សាលារៀនទាំងអស់ត្រូវបិទទ្វារ ចំណែក Khanh Hoa ផ្អាករៀននៅ៧៩៦សាលា ប៉ះពាល់ដល់សិស្ស ៤៤៧ ៨៤០នាក់។ ទន្ទឹមនោះ អាជ្ញាធរបានជម្លៀសមនុស្ស ២១ ៧០០គ្រួសារ ស្មើនឹងជិត ៧២ ០០០នាក់ចេញជាបន្ទាន់ផងដែរ ពីតំបន់ដែលមានហានិភ័យខ្ពស់នៃបំណាក់ដី។ 

ជាការឆ្លើយតប ក្រសួងការពារជាតិ បានបញ្ជូនកម្លាំង ២១ ៣០០ នាក់ និងយានយន្ត ៨៣៨ គ្រឿង ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ រួមជាមួយយន្តហោះយោធា ៤ គ្រឿង ដើម្បីដឹកជញ្ជូនស្បៀងអាហារ និងសម្ភារៈចាំបាច់ប្រមាណ ៩ តោន ទៅកាន់តំបន់ដាច់ស្រយាល។

(រូបថត៖ VN Express)

លើសពីនេះ ក្រសួងសន្តិសុខសាធារណៈ ក៏បញ្ជូនមន្ត្រី ជិត ៤២ ០០០ នាក់ និងយានយន្ត ៣ ២០០ គ្រឿង ទៅកាន់តំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់ផងដែរ។

របាយការណ៍បឋមចេញដោយនាយកដ្ឋានគ្រប់គ្រងទំនប់និងបង្ការគ្រោះមហន្តរាយធម្មជាតិ បានបង្ហា​ញថា ការខាតបង់ផ្នែកសេដ្ឋកិច្ចមានទំហំទឹកប្រាក់ ៣ទ្រីលានដុង៕

(រូបថត៖ VN Express)

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម