សេដ្ឋកិច្ច
រដ្ឋមន្ត្រីឧស្សាហកម្មស្នើឱ្យ ADB ផ្តល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍវិស័យឯកជន
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានស្នើដល់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ផ្តល់អាទិភាពកាន់តែខ្ពស់ដល់ការអភិវឌ្ឍវិស័យឯកជន។
លោករដ្ឋមន្ត្រីបានស្នើក្នុងឱកាសទទួលជួបស្វាគមន៍លោកស្រី Yasmin Siddiqi នាយកធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំប្រទេសកម្ពុជា ដែលទើបត្រូវបានតែងតាំងថ្មី នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

លោករដ្ឋមន្ត្រី ហែម វណ្ណឌី បានអបអរចំពោះតួនាទីថ្មីរបស់លោកស្រី Yasmin និងបានបញ្ជាក់ថា ក្រសួងត្រៀមបន្តសហការជិតស្និទ្ធជាមួយធនាគារអភិវឌ្ឍន៍អាស៊ី។ លោករដ្ឋមន្ត្រីបានលើកឡើងពីភាពជាដៃគូដ៏រឹងមាំរវាង ADB ជាមួយក្រសួង ព្រមទាំងការគាំទ្រយ៉ាងខ្ជាប់ខ្ជួនរបស់ធនាគារ ក្នុងដំណើរអភិវឌ្ឍន៍របស់កម្ពុជា រួមទាំងក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩ ។
លោករដ្ឋមន្ត្រីបានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ឆ្ពោះទៅការចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួច និងភាពចាំបាច់នៃការត្រៀមលក្ខណៈរបស់សហគ្រាសធុនតូច និងមធ្យម ឧស្សាហកម្ម និងស្ថាប័នរាជរដ្ឋាភិបាល ដើម្បីប្រឈមកំណើននៃការប្រកួតប្រជែង និងបរិវត្តកម្មបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស។
លោករដ្ឋមន្ត្រីក៏បានលើកឡើងពី តួនាទីសំខាន់របស់ ADB ក្នុងការគាំទ្រគំនិតផ្តួចផ្តើមកែទម្រង់វិស័យទឹកស្អាត និងបរិវត្តកម្មឧស្សាហកម្មផងដែរ។

លោកស្រី Siddiqi បានវាយតម្លៃខ្ពស់ចំពោះសន្ទុះនៃការអភិវឌ្ឍរបស់កម្ពុជា និងកិច្ចសហប្រតិបត្តិការជាមួយក្រសួង និងរាជរដ្ឋាភិបាល ព្រមទាំងបានបញ្ជាក់ការប្តេជ្ញាចិត្តរបស់ធនាគារ ចំពោះការផ្តល់ហិរញ្ញប្បទានផ្អែកលើគោលនយោបាយ។
លោកស្រីក៏បានជម្រាបជូនថា ក្រុមប្រឹក្សាភិបាលរបស់ ADB គ្រោងនឹងអនុម័តកញ្ចប់ហិរញ្ញប្បទានវិស័យទឹកស្អាតក្នុងសប្តាហ៍នេះ ដែលសបញ្ជាក់ពីការបន្តកិច្ចសហការរឹងមាំ ក្រោមកម្មវិធីភាពជាដៃគូប្រចាំប្រទេសថ្មីរបស់ខ្លួន។

លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការសម្របសម្រួល និងបានស្នើឱ្យធនាគារអភិវឌ្ឍន៍អាស៊ី បន្តកៀរគរហិរញ្ញប្បទាន ជំនួយបច្ចេកទេស និងផ្តល់ឱកាសហិរញ្ញប្បទានសម្រាប់ក្រុមហ៊ុននវានុវត្តន៍ថ្មីៗកាន់តែច្រើន ដើម្បីពន្លឿនការអភិវឌ្ឍវិស័យឯកជននៅកម្ពុជា៕
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


