ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់គីឡូម៉ែត្រលេខ ៦ បន្តណែនាំពលរដ្ឋរស់នៅបណ្ដោយផ្លូវ 200R ដែលរំលោភចិញ្ចើមផ្លូវ ឲ្យរុះរើចេញ
កាលពីល្ងាចថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ រដ្ឋបាលខណ្ឌឫស្សីកែវ បានចុះអនុវត្តតាមការណែនាំរបស់លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ ក្នុងការរៀបចំឲ្យមានរបៀបរៀបរយ ដែលមានការលក់ដូរគ្មានសណ្ដាប់ធ្នាប់ ត្រូវរុះរើកាត់សំយាបដំបូលរំលោភលើចិញ្ចើមផ្លូវចេញ។


សកម្មភាពនេះដឹកនាំដោយលោក ឌន ដាវុឌ នាយករងរដ្ឋបាលខណ្ឌឫស្សីកែវ រួមជាមួយលោកចៅសង្កាត់រងគីឡូម៉ែត្រលេខ ៦ និងមេភូមិ បានចុះពិនិត្យណែនាំអាជីវករនានាតាមបណ្ដោយផ្លូវលេខ 200R ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។


រដ្ឋបាលខណ្ឌឫស្សីកែវ បានណែនាំដល់អាជីវករ ត្រូវបញ្ឈប់ការលក់ដូរ ឬប្រកបអាជីវកម្មលើចិញ្ចើមផ្លូវ និងធ្វើការកាត់សំយាបដំបូល ឬរចនាសម្ព័ន្ធផ្សេងៗ ដែលរំលោភលើដែនផ្លូវសាធារណៈ។ ក្នុងនោះ រដ្ឋបាលខណ្ឌ បានកំណត់រយៈពេលអនុវត្តដល់ថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២៥។


រដ្ឋបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ថា អាជីវករមួយចំនួនត្រូវបានជម្រាបជូនជាបន្តបន្ទាប់ ទាំងផ្ទាល់មាត់ និងជាលាយលក្ខណ៍អក្សរមកពីមុនជាច្រើនដងហើយ តែលើកនេះ ករណីមិនអនុវត្តតាមការណែនាំ រដ្ឋបាលខណ្ឌ នឹងអនុវត្តវិធានការរដ្ឋបាលតាមច្បាប់ ដោយមិនទទួលខុសត្រូវលើការបាត់បង់ផលប្រយោជន៍របស់អាជីវករឡើយ។


រដ្ឋបាលខណ្ឌឫស្សីកែវ មានទំនុកចិត្តថា ប្រជាពលរដ្ឋ និងអាជីវករ តាមបណ្ដោយផ្លូវចូល ២០០R នឹងសហការយ៉ាងសកម្ម ដើម្បីរក្សាសណ្ដាប់ធ្នាប់ សោភ័ណភាព និងបរិស្ថានស្អាតល្អ៕
អត្ថបទ ៖ សំណាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


