ព័ត៌មានជាតិ
ពលរដ្ឋសាទរ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ស្តារប្រព័ន្ធលូ កាយយកកាកសំណល់ចេញពីក្នុងប្រឡាយមេសំខាន់ៗ
ប្រឡាយមេសំខាន់ៗ ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ត្រូវបានស្តារ និងកាយកាកសំណល់ចេញធើ្វឲ្យលំហូរទឹកហូរបានល្អប្រសើរជាងមុន និង ជួយរំដោះទឹកបានពីការលិចលង់កម្រិតខ្ពស់ ក្នុងមូលដ្ឋាន ពលរដ្ឋសាទរ និង សប្បាយចិត្ត សម្ដែងការអរគុណ ដល់អាជ្ញាធរខណ្ឌបានយកចិត្តទុកដាក់ពីការលំបាករបស់ពលរដ្ឋ។


លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ទទួលបន្ទុកការងារសណ្តាប់ធ្នាប់ និងសាធារណការ បានឲ្យដឹងថា ដោយមានការជំរុញពីថ្នាក់ដឹកនាំ ក្រសួងពាក់ព័ន្ធក៏ដូចជា រដ្ឋបាលរាជធានីភ្នំពេញ កិច្ចការងារកាយ ស្តារប្រព័ន្ធលូ និង ប្រឡាយបង្ហូរទឹកនេះ គឺទាមទារឲ្យមានការចូលរួមសហការល្អពីគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធទាំងអស់ ពិសេសប្រជាពលរដ្ឋដែលរស់នៅជាន់ទីតាំងប្រឡាយផ្ទាល់តែម្ដង។

លោកបន្ថែមថា បច្ចុប្បន្នប្រឡាយមេសំខាន់ៗជាច្រើន ត្រូវបានកាយបានធំដើម្បីបើកមុខទឹក និងកាយជម្រៅទៅក្រោមឲ្យបានជ្រៅ ដើម្បីទទួលទឹកក្នុងបរិមាណច្រើន អាចហូរបានលឿនផងដែរ។


លោក អឿន ម៉ៅ ជាប្រជាពលរដ្ឋបង្ហាញក្តីរីករាយ ក្រោយឃើញប្រឡាយធំ និងកាយបានស្អាតល្អ និងគាំទ្រចំពោះសកម្មភាពយកចិត្តទុកដាក់របស់អាជ្ញាធរមូលដ្ឋាន ដែលតែងគិតគូរលើការងារប្រព័ន្ធលូបង្ហូរទឹកនេះ។ លោកសង្ឃឹមជឿជាក់ថា នឹងលែងមានការជន់លិចដូចសព្វមួយដង ដែលពេលភ្លៀងកន្លងមកគឺជន់លិចហូរកាត់ផ្លូវ។

គួរបញ្ជាក់ថា ក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧នេះ រដ្ឋាភិបាលបានដាក់ចេញនូវគោលបំណងប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់សំដៅក្នុងការឈានបញ្ចប់បញ្ហាទឹកជន់លិច រាជធានីភ្នំពេញក្នុងរយៈពេល៥ឆ្នាំ គិតចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ខាងមុខ៕ អត្ថបទ៖ សុភា


-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


