Connect with us

ព័ត៌មានអន្ដរជាតិ

ថៃសុខចិត្ត​អនុម័តថវិកា២,៤៤ពាន់លានបាតទៀត​សម្រាប់​ព្រំដែន តែ​មិន​ព្រម​អនុវត្តបទឈប់បាញ់

បានផុស

នៅ

គណៈរដ្ឋមន្ត្រីថៃបានអនុម័តការបែងចែកថវិកាចំនួន២,៤៤​ពាន់លានបាត (ប្រមាណ​៧៧​លានដុល្លារ) ពីមូលនិធិកណ្តាលឆ្នាំ​២០២៦ ដើម្បីពង្រឹងប្រតិបត្តិការយោធា​តាមព្រំដែនថៃ-កម្ពុជា ខណៈការប្រយុទ្ធគ្នាបានឈានចូលដល់សប្តាហ៍ទីពីរ ដែលជាសកម្មភាពមួយបានបង្កឲ្យមានចម្ងល់​ថា រដ្ឋាភិបាល​ក្រុង​បាងកក​សុខចិត្ត​បង្កើន​ចំណាយ​ថវិកា​រដ្ឋ​ ជាជាង​ស្វែង​រក​កិច្ច​ចរចា​ បើ​ទោះ​ជា​​មាន​ការអំពាវនាវអន្តរជាតិឲ្យមានបទឈប់បាញ់កាន់តែខ្លាំងឡើងក៏​ដោយ។

ទាហាន​ថៃ​រាយ​បន្លាលួស​នៅ​ព្រំដែន (រូបថត៖​ The Nation)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​បាងកក​ប៉ុស្តិ៍ ការផ្តល់មូលនិធិនេះ ត្រូវបានស្នើសុំដោយកងទ័ពជើងគោក និងកងទ័ពជើងទឹក។ មន្ត្រីរដ្ឋាភិបាលបាននិយាយថា ការចំណាយនេះមានគោលបំណងពង្រឹងការត្រៀមលក្ខណៈការពារជាតិ និងឆ្លើយតបទៅនឹងអ្វីដែលពួកគេបានហៅថាជាការគំរាមកំហែងសន្តិសុខជាបន្ទាន់។ រដ្ឋាភិបាលថៃ​បានបដិសេធ​បង្ហាញព័ត៌មានលម្អិតអំពីរបៀបនៃការចំណាយមូលនិធិថ្មី​នេះ ដោយលើកឡើងពីកង្វល់ផ្នែកសន្តិសុខ។

ទោះជាយ៉ាងណាក៏ដោយ អ្នករិះគន់បានចោទសួរថា ហេតុអ្វីបានជារដ្ឋាភិបាលជ្រើសរើសពង្រីកការចំណាយយោធាជាជាងផ្តល់អាទិភាពដល់កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដើម្បីបញ្ឈប់ការប្រយុទ្ធគ្នា។ ប្រទេសថៃបានបដិសេធរាល់ការអំពាវនាវម្តងហើយម្តងទៀតសម្រាប់បទ​ឈប់បាញ់ពីមេដឹកនាំបរទេស រួមមានប្រធានាធិបតី​អាមេរិកលោក ដូណាល់ ត្រាំ ប្រទេសចិន និងសមាជិកដទៃទៀតនៃសហគមន៍អន្តរជាតិ។

អ្នកវិភាគបានព្រមានថា ការអនុម័តថវិកានេះ​​ហាក់​បង្ហាញ​ថា ថៃ​មាន​បំណង​​អូសបន្លាយ​ជម្លោះ​ជាងការបន្ថយភាពតានតឹង ដែលអាចឲ្យស្ថានភាព​កាន់តែយ៉ាប់យ៉ឺន​ និងធ្វើឲ្យកិច្ចខិតខំប្រឹងប្រែងការទូតក្នុងតំបន់មានភាពស្មុគស្មាញ។ ពួកគេយល់​ឃើញ​ថា ការបន្តការប្រយុទ្ធគ្នាអាចធ្វើឲ្យទំនាក់ទំនងរបស់ថៃជាមួយប្រទេសជិតខាង និងដៃគូអន្តរជាតិធំៗកាន់តែតានតឹង៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម