Connect with us

ព័ត៌មានអន្ដរជាតិ

ខ្យល់ពុលគ្រោះថ្នាក់ វាយលុកទីក្រុងបាងកក និងខេត្តថៃចំនួន២៣

បានផុស

នៅ

ខ្យល់ពុល PM2.5 ក្នុងកម្រិតគ្រោះថ្នាក់ បានគ្របដណ្តប់ទីក្រុងបាងកកនិងខេត្តចំនួន២៣របស់ប្រទេសថៃ នៅព្រឹកថ្ងៃចន្ទទី២២ខែធ្នូឆ្នាំ២០២៥។

ខ្យល់ពុលនៅបាងកក (រូបថត៖ Bangkok Post)

សារព័ត៌មាន Bangkok Post បានដកស្រង់ទិន្នន័យពីទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាសនិងភូមិសាស្ត្រព័ត៌មានថៃ (Gistda) ដែលបង្ហាញថា បាងកកនិងខេត្តទាំង២៣ បានជួបប្រទះ PM2.5 ក្នុងកម្រិតគ្មានសុវត្ថិភាពចន្លោះ ៣៧.៦ ដល់ ៥០.៦ មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់។

ខេត្តទាំង២៣មានដូចជា៖ Samut Sakhon, Pathum Thani, Nakhon Pathom, Ayutthaya, Nonthaburi, Ang Thong, Sing Buri, Samut Prakan, Suphan Buri, Chai Nat, Saraburi, Ratchaburi, Lop Buri, Chachoengsao, Kanchanaburi, Uthai Thani, Phetchaburi, Nakhon Nayok, Samut Songkhram, Phitsanulok, Prachin Buri, Rayong និង Chon Buri.

សូមជម្រាបថា ក្នុងចំណោមខេត្តទាំងអស់ គឺ Samut Sakhon ដែលជាខេត្តត្រូវខ្យល់ពុលវាយលុកខ្លាំងជាងគេ ពោលគឺកម្រិត PM2.5 បានឈានដល់ទៅ៥០.៦ មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ ឯណោះ។

មុននេះ នាយកដ្ឋានត្រួតពិនិត្យការបំពុលរបស់ថៃ បានព្រមានរួចទៅហើយថា កម្រិតខ្យល់ពុលដ៏គ្រោះថ្នាក់ នឹងកាន់តែអាក្រក់ទៅៗនៅសប្តាហ៍នេះ ដោយ PM2.5 នឹងលើសពីស្តង់ដារសុវត្ថិភាពសុខភាពនៅក្នុងតំបន់ជាច្រើន រួមទាំងទីក្រុងបាងកកផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម