Connect with us

ព័ត៌មានជាតិ

អាជ្ញាធរហាមបង្ហោះដ្រូនគ្រប់ប្រភេទក្នុងភូមិសាស្ត្រខេត្តកណ្ដាល

បានផុស

នៅ

រដ្ឋបាលខេត្តកណ្ដាលបានចេញសេចក្ដីហាមប្រាមការបង្ហោះនូវអាកាសយានគ្មានមនុស្សបើក (ជ្រួន) គ្រប់ប្រភេទ ក្នុងភូមិសាស្ត្រខេត្តទាំងមូល ដោយអះអាងថា ការដាក់បម្រាមពេលនេះ គឺដើម្បីធានាសន្តិសុខ និងសុវត្ថិភាពពលរដ្ឋ ក្នុងពេលប្រទេសជាតិកំពុងទទួលរងអំពើឈ្លានពានពីប្រទេសជិតខាង។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្ដីណែនាំនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋបាលខេត្តកណ្ដាល បានប្រាប់ប្រជាពលរដ្ឋ ដែលបានប្រទះឃើញមានការបង្ហោះជ្រួន ត្រូវរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមានសមត្ថកិច្ច ឬទំនាក់ទំនងមកកាន់លេខ Hotline ១២៩៩ ដើម្បីចាត់វិធានការឱ្យបានទាន់ពេលវេលា។ បើសម្រាប់ករណីជនណាដែលបំពានបម្រាម រដ្ឋបាលខេត្តបានព្រមានចាត់វិធានការចំពោះមុខច្បាប់ជាធរមាន។

រដ្ឋបាលខេត្តកណ្ដាល ក៏បានណែនាំដល់កងកម្លាំងនគរបាល កងរាជអាវុធហត្ថ និងអាជ្ញាធរក្រុងស្រុកនៅក្រោមឱវាទ ត្រូវបង្កើនការយកចិត្តទុកដាក់តាមដាន ចាត់ចែង និងគ្រប់គ្រងសភាពការណ៍ឱ្យបានល្អប្រសើរក្នុងករណីពិនិត្យឃើញមានជនណាបំពាននូវបម្រាមខាងលើ គឺត្រូវចាត់វិធានការជាបន្ទាន់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម