Connect with us

ព័ត៌មានជាតិ

អភិបាលក្រុងបាវិត និងក្រុងស្វាយរៀង នាំយកស្បៀង សម្ភារៈប្រើប្រាស់ ចែកជូនពលរដ្ឋភៀសសឹក​ ១ពាន់គ្រួសារ

បានផុស

នៅ

នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ នេះ ក្នុងស្មារតីសាមគ្គីភាព និងការរួមសុខរួមទុក្ខជាមួយសហជនរួមជាតិ លោក លឹម សៀងហេង អភិបាលក្រុងបាវិត និងលោក ណុប ចំរើន អភិបាលក្រុងស្វាយរៀង បានដឹកនាំក្រុមការងារនាំយកស្បៀងអាហារ សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគចាំបាច់ជាច្រើន ដើម្បីចែកជូនដល់ប្រជាពលរដ្ឋចំនួន ១ ០០០គ្រួសារ ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សកម្មភាពមនុស្សធម៌នេះ បានធ្វើឡើងនៅមណ្ឌលសុវត្ថិភាពវត្តបាត់ថ្កៅ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដែលជាទីតាំងប្រមូលផ្ដុំបងប្អូនប្រជាពលរដ្ឋភៀសសឹកពីតំបន់ជួរមុខ។

ក្នុងឱកាសជួបសំណេះសំណាលនោះ លោកអភិបាលក្រុងទាំងពីរ បានពាំនាំនូវការសួរសុខទុក្ខ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងរងការគំរាមកំហែងលើបូរណភាពទឹកដី ស្មារតី “ខ្មែរតែមួយ រួមគ្នាជួយខ្មែរ” គឺមានតម្លៃមិនអាចកាត់ថ្លៃបាន។ លោកថា «យើងត្រូវរួបរួមសាមគ្គីគ្នា ក្នុងគ្រាលំបាកត្រូវមានទុក្ខរួមទុក្ខ មានសុខរួមសុខ ដើម្បីការពារសន្តិភាព និងទឹកដីរបស់យើង»។

ចំពោះសកម្មភាពនេះមិនត្រឹមតែជាការផ្ដល់ជំនួយជាសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្ដល់កម្លាំងចិត្តយ៉ាងធំធេងដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក ឱ្យដឹងថាពួកគេមិននៅឯកោឡើយ។

លោកអភិបាលក្រុង បានបញ្ជាក់ផងដែរថា ចំពោះអំណោយស្បៀង និងសម្ភារៈទាំងនេះ រដ្ឋបាលក្រុងបានរៀបចំគៀងគរពីសប្បុរសជនក្នុងខេត្តស្វាយរៀង ដោយស្មារតីខ្មែរតែមួយរួមគ្នា ខ្មែរស្រឡាញ់ខ្មែរជួយគ្នា៕

ដោយ៖ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម