ព័ត៌មានអន្ដរជាតិ
អាមេរិក ប្រកាសឲ្យពលរដ្ឋខ្លួនចាកចេញពី អ៊ីរ៉ង់ ជាបន្ទាន់
យោងតាម Globaltimes រដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃទី ១២ ខែមករា បានអំពាវនាវឲ្យពលរដ្ឋអាមេរិកចាកចេញពីប្រទេសអ៊ីរ៉ង់ជាបន្ទាន់ ស្របពេលដែលបរិបទនៃអស្ថិរភាពកាន់តែកើនឡើង នៅក្នុងប្រទេសមួយនេះ។

នៅក្នុងសេចក្តីប្រកាសសន្តិសុខ ស្ថានទូតអាមេរិកទទួលបន្ទុកអ៊ីរ៉ង់បានណែនាំពលរដ្ឋខ្លួនឲ្យចាកចេញពីប្រទេសអ៊ីរ៉ង់ឥឡូវនេះ និងរៀបចំផែនការចាកចេញដោយគ្មានការគាំទ្រពីរដ្ឋាភិបាលអាមេរិក។ ក្នុងពេលដែល ទីក្រុងវ៉ាស៊ីនតោនមិនមានស្ថានទូតនៅអ៊ីរ៉ង់ចាប់តាំងពីឆ្នាំ ១៩៧៩មក ប៉ុន្តែមានស្ថានទូតនិម្មិតដើម្បីផ្តល់ព័ត៌មាន និងអនុសាសន៍ដល់ពលរដ្ឋនៅអ៊ីរ៉ង់។
ដោយសារតែការតវ៉ានៅទូទាំងប្រទេសអ៊ីរ៉ង់កំពុងកើនឡើងខ្លាំង ហើយអាចក្លាយជាអំពើហិង្សានាំឲ្យមានការចាប់ខ្លួន និងអ្នកស្លាប់ របួសជាច្រើន។ សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា វិធានការសន្តិសុខកាន់តែកើនឡើង ការបិទផ្លូវ ការរំខានដល់ដឹកជញ្ជូនសាធារណៈ និងបិទអ៊ីនធឺណិតកំពុងកើតឡើង។ រដ្ឋាភិបាលអ៊ីរ៉ង់ ក៏បានរឹតត្បិតការចូលប្រើប្រាស់បណ្តាញទូរស័ព្ទចល័ត ទូរស័ព្ទលើតុ និងប្រព័ន្ធអ៊ីនធឺណិតជាតិផ្សេងទៀតដែរ។
ក្នុងពេលជាមួយគ្នានេះ ប្រធានាធិបតី ដូណាល់ ត្រាំ បានព្រមានថា លោកនឹងដាក់ពន្ធ ២៥% លើប្រទេសដែលធ្វើអាជីវកម្មជាមួយអ៊ីរ៉ង់ ដើម្បីឆ្លើយតបទៅនឹងការបង្ក្រាបរបស់រដ្ឋាភិបាលទីក្រុងតេហេរ៉ង់ លើការតវ៉ាប្រឆាំងរដ្ឋាភិបាលដែលកំពុងកើនឡើង។
លោកបានសរសេរនៅលើបណ្តាញសង្គម Truth Social ថា «ប្រទេសណាមួយដែលធ្វើអាជីវកម្មជាមួយសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ នឹងត្រូវទទួលរងអត្រាពន្ធ ២៥% លើសកម្មភាពអាជីវកម្មទាំងអស់ជាមួយសហរដ្ឋអាមេរិក។ ក្រឹត្យនេះគឺជាសេចក្តីសម្រេចចុងក្រោយ និងចូលជាធរមានយ៉ាងម៉ឺងម៉ាត់»។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលអ៊ីរ៉ង់បានផ្ទុះឡើងចំពេលមានការគាបសង្កត់កាន់តែខ្លាំងឡើងដោយមេដឹកនាំប្រទេសប្រឆាំងនឹងក្រុមបាតុករ។ យោងតាមសកម្មជន គេប៉ាន់ប្រមាណថា យ៉ាងហោចណាស់មនុស្សជិត ៦០០ នាក់ត្រូវសម្លាប់ទាក់ទងនឹងការតវ៉ា ហើយមនុស្សប្រហែល ១០,៦០០នាក់កំពុងឃុំខ្លួននូវឡើយ។
នៅថ្ងៃដដែលនោះ គឺថ្ងៃទី១២ ខែមករា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានប្រកាសថា ប្រទេសរបស់លោកបានត្រៀមខ្លួនរួចជាស្រេចសម្រាប់សង្គ្រាម ចំពេលមានរបាយការណ៍ថា លោកត្រាំកំពុងពិចារណាជម្រើសយោធាដើម្បីធ្វើអន្តរាគមន៍ ដើម្បីការពារក្រុមបាតុករនៅក្នុងប្រទេសអ៊ីរ៉ង់៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
លោក ត្រាំ អះអាងថា អ៊ីរ៉ង់ «ចង់ចរចា»
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


