ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រី Greenland ឲ្យពលរដ្ធត្រៀមស្បៀងទុក ខណៈលោកត្រាំគំរាមថាយកឲ្យបាន
នាយករដ្ឋមន្ត្រី Greenland លោក Jens-Frederik Nielsen បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី ២០ ខែមករាថា ជម្លោះយោធាទំនងជាមិនកើតឡើងទេ ប៉ុន្តែក៏មិនអាចច្រានចោលបានដែរ។ លោកប្រាប់ពលរដ្ធឲ្យរៀបចំផែនការមុន និងស្តុកទុកស្បៀងអាហារក្នុងករណីមានសេណារីយ៉ូជម្លោះ ខណៈប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅតែបន្តគំរាមកំហែងដណ្តើមយកទឹកដីនេះឲ្យបាន។

ចុះផ្សាយដោយ scmp លោក Nielsen បានប្រកាសថា រដ្ឋាភិបាល Greenland នឹងបង្កើតក្រុមការងារមួយ ដើម្បីជួយប្រជាជនក្នុងការរៀបចំសម្រាប់សេណារីយ៉ូរំខានក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ប្រសិនបើជម្លោះផ្ទុះឡើងមែន។ រដ្ឋាភិបាលក៏កំពុងបង្កើតគោលការណ៍ណែនាំថ្មីដើម្បីផ្សព្វផ្សាយដល់សាធារណជន ដែលណែនាំឲ្យគ្រួសារនីមួយៗស្តុកទុកស្បៀងអាហារគ្រប់គ្រាន់ យ៉ាងហោចណាស់ក៏ ៥ ថ្ងៃដែរ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដដែលនោះ អតីតនាយករដ្ឋមន្ត្រី និងជាប្រធានទីភ្នាក់ងារហិរញ្ញវត្ថុ លោក Mute B. Egede បាននិយាយថា កោះកំពុងស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំង ហើយត្រូវត្រៀមខ្លួនសម្រាប់សេណារីយ៉ូទាំងអស់ ដោយមិនអាចប្រហែសបានឡើយ។
ដើម្បីពង្រឹងសន្តិសុខ Greenland ដាណឺម៉ាក និងប្រទេសចំនួន ៧ ជាសមាជិកអង្គការណាតូ បានដាក់ពង្រាយក្រុមបុគ្គលិកយោធាទៅកាន់កោះ ក្នុងក្របខ័ណ្ឌនៃសមយុទ្ធ Arctic Endurance។ ក្រោយមក លោកត្រាំបានគំរាមដាក់ពន្ធ ១០ ភាគរយលើប្រទេសទាំង៨ រហូតដល់អាមេរិក «ឈានដល់កិច្ចព្រមព្រៀងពេញលេញដើម្បីទិញ Greenland »។
លោកត្រាំថែមទាំងបានបង្ហោះរូបថតដែលបង្កើតឡើងដោយ AI នៅលើគណនី Truth Social ដែលបង្ហាញគាត់ និងអនុប្រធានាធិបតី J.D. Vance ព្រមទាំងរដ្ឋមន្ត្រីការបរទេស Marco Rubio កំពុងដោតទង់ជាតិអាមេរិកនៅលើទឹកដីទឹកកក និងព្រិល នៅជាប់នឹងផ្លាកសញ្ញាមួយដែលសរសេរថា «Greenland នឹងក្លាយជាទឹកដីអាមេរិកចាប់ពីឆ្នាំ ២០២៦»។
ក្រុមអ្នកវិភាគយោធាលើកឡើងថា សហរដ្ឋអាមេរិកនឹងមិនមានបញ្ហាច្រើនទេ ប្រសិនបើខ្លួនជ្រើសរើសប្រើប្រាស់កម្លាំងដើម្បីគ្រប់គ្រងកោះនេះ។ Greenland មានប្រជាជនត្រឹមតែ ៥៦.០០០ នាក់ប៉ុណ្ណោះនៅលើតំបន់ដែលមានទំហំធំជាងរដ្ឋតិចសាស់បីដង ខណៈដែលអាមេរិកមានមូលដ្ឋានយោធានៅភាគខាងជើងបំផុតនៃកោះ ធ្លាក់ចុះពីមូលដ្ឋានចំនួន ១៧ ក្នុងអំឡុងសង្គ្រាមលោកលើកទី ២។
កាលពីចុងសប្តាហ៍ ប្រជាជននៅលើកោះរាប់ពាន់នាក់បានដង្ហែក្បួននៅទីក្រុងនូក ដើម្បីតវ៉ាប្រឆាំងនឹងចេតនារបស់លោកត្រាំក្នុងការគ្រប់គ្រង Greenland ។ កាលពីដើមខែនេះ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ក៏បានរាយការណ៍ថា មន្ត្រីអាមេរិកកំពុងពិភាក្សាអំពីផែនការមួយដើម្បីបង់ប្រាក់ឲ្យប្រជាជនម្នាក់ៗចន្លោះពី ១០.០០០ ដុល្លារ ទៅ ១០០.០០០ ដុល្លារ ដើម្បីបញ្ចុះបញ្ចូលពួកគេឲ្យផ្តាច់ខ្លួនចេញពីប្រទេសដាណឺម៉ាក ឆ្ពោះទៅរកការបញ្ចូលសហរដ្ឋអាមេរិកទៅក្នុងទឹកដីរបស់ខ្លួន៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
ត្រាំទម្លាយសារសម្ងាត់ជាមួយលោក Macron និងមេណាតូ ខ្ទេចគ្មានសល់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២០ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


