កីឡា
លន បញ្ញា ឈានដល់កម្រិតកំពូលបែបនេះបើបានប្រកួតសង្វៀនធំៗជុំវិញពិភពលោកកាន់តែល្អ
កីឡាករដើមកំណើតមកពីខេត្តព្រៃវែង លន បញ្ញា សមត្ថភាពកំពុងឈានដល់កម្រិតកំពូលដូចនេះបើបានចេញប្រឡូកលើសង្វៀនធំៗជុំវិញពិភពលោកគឺកាន់តែល្អក្នុងការផ្សព្វផ្សាយគុនខ្មែរលើឆាកអន្តរជាតិ ព្រោះមិនសូវអ្នកប្រដាល់ណាដែលមានឆន្ទៈខ្ពស់ ការប្ដេជ្ញាចិត្តច្បាស់លាស់ និងថែរក្សាខ្លួនបានល្អដូចនេះឡើយ។

រូបភាពលើហ្វេសបុក បញ្ញា
កូនសិស្សលោក ធន់ សុភា គឺកីឡាករ លន បញ្ញា កំពុងសាងប្រជាប្រិយភាពជាខ្លាំង និងក្រសោបខ្សែក្រវាត់ជាច្រើនគ្រឿងតាមរយៈការប្រកួតកម្រចាញ់ជាច្រើនឆ្នាំមកនេះនៅកម្ពុជា។ លើប្រភេទទម្ងន់ ៦៧គីឡូក្រាមនេះអ្នកលេងគុនខ្មែរម្នាក់នេះឈរក្នុងលំដាក់លេខ១ ទៅហើយ ព្រោះសមត្ថភាពប្រកួតឡើងខ្លាំងមិនថាប៉ះជាមួយជើងខ្លាំងមកពីប្រទេសណានោះទេគឺរូបគេតែងតែធ្វើបានល្អ និងដណ្ដើមជ័យជម្នះជូនអ្នកគាំទ្រកម្ពុជា។

បញ្ញា និងខ្សែក្រវាត់ ISKA
កីឡាករកម្ពុជាដែលធ្លាប់ជាដៃគូរបស់ លន បញ្ញា ដូចជា ឡៅ ចិត្រា យ៉េន ឌីណា មឿន សុខហ៊ុន ឡុង សំណាង ផល សុភ័ណ្ឌ គឺដូចបានឃើញជាក់ស្ដែងហើយអ្នកមួយចំនួនវ័យកាន់តែជ្រេសមត្ថភាពធ្លាក់ចុះ ស្របពេលអ្នកមួយចំនួនទៀតមានបញ្ហាសុខភាព និងការរស់នៅប្រចាំថ្ងៃក៏ធ្វើឲ្យសមត្ថភាពក៏ធ្លាក់ដូចគ្នា។ ពួកគេទាំងនោះមិនសូវឡើងប្រកួត និងធ្វើមិនសូវបានល្អក្នុងការប្រកួតលើកលែងតែកូនសិស្សលោក ធន់ សុភា ប៉ុណ្ណោះបែរជាសមត្ថភាពកាន់តែឡើងពីមួយកម្រិតទៅមួយកម្រិត។

លន បញ្ញា ក្នុងការប្រកួតកន្លងទៅ
ឱកាសសមត្ថភាព លន បញ្ញា កំពុងឡើងដល់កំពូលដូចនេះប្រសិនបានចេញទៅលេងនៅសង្វៀនធំៗជុំវិញពិភពលោកគឺកាន់តែល្អ ព្រោះជារឿងកម្រមួយដែលកីឡាករគុនលើប្រភេទទម្ងន់ធ្ងន់ម្នាក់បានដុះខាតសមត្ថភាព និងថែរក្សាខ្លួនបានល្អតាមរយៈការមិនបណ្ដោយខ្លួនដើរលេង ឬហូបចុកគ្រឿងស្រវឹងនាំឲ្យប៉ះពាល់ដល់ការហ្វឹកហាត់ក៏ជាការប្រកួតបែបនេះ។

បញ្ញា និងភរិយា
បញ្ជាក់ដែរថា លន បញ្ញា ជាកីឡាករម្នាក់កំពុងលេចធ្លោខ្លាំងនៅកម្ពុជាក្នុងវិស័យកីឡាប្រដាល់គុនខ្មែរនេះ។ រូបគេឥលូវនេះឈរលំដាប់លេខ១ ហើយនៅលើប្រភេទទម្ងន់ ៦៧គីឡូក្រាមដែលកម្រចាញ់ការប្រកួតណាស់។ ៣ប្រកួតចុងក្រោយរបស់គេឈ្នះបានខ្សែក្រវាត់ ៣គ្រឿងគឺខ្សែក្រវាត់ Xtreme ខ្សែក្រវាត់ WKN និងខ្សែក្រវាត់ចុងក្រោយ ISKA ។ សរុបខ្សែក្រវាត់ទាំងអស់ដែល លន បញ្ញា ឈ្នះមានរហូតដល់ ១១គ្រឿងហើយក្នុងអាជីពប្រដាល់នេះ៕

លន បញ្ញា និងលោក ធន់ សុភា
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ២៤ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


