សេដ្ឋកិច្ច
រមណីយដ្ឋានទេសចរណ៍ ២ ក្នុងស្រុកបាណន់ នឹងបង្កើតឱ្យមានផ្សារសហគមន៍
ក្នុងចំណាមរមណីយដ្ឋានទេសចរណ៍សំខាន់ៗ នៅខេត្តបាត់ដំបង មានរមណីយដ្ឋានទេសចរណ៍ចំនួន ២ នៅក្នុងស្រុកបាណន់ គម្រោងបង្កើតឲ្យមានផ្សារសហគមន៍ ក្នុងនោះមានរមណីយដ្ឋានភ្នំសំពៅ និងរមណីយដ្ឋានទេសចរណ៍អាងកំពីងពួយ។

លោក ស្រេង សុខា អភិបាលស្រុកបាណន់បានឲ្យដឹងថា ទីតាំងដែលត្រូវបង្កើតផ្សារសហគមន៍ និងទីតាំងសាងសង់កញ្ចុះសម្រាប់បម្រើដល់ភ្ញៀទេសចរអង្គុយលេងកម្សាន្ត ខណៈទីតាំងបានកំណត់រួចហើយ នៅតំបន់អាងកំពីងពួយ ស្ថិតនៅប៉ែកខាងកើតអាងនៅឆ្វេងដៃនៃផ្លូវឡើងលើទំនប់អាង មានប្រជាពលរដ្ឋសុំអាជ្ញាធរភូមិឃុំរស់នៅបណ្តោះអាសន្នជាង១០០ គ្រួសារ។
បើតាមលោកអភិបាលស្រុក ប្រជាពលរដ្ឋដែលសុំមករស់នៅបណ្តោះអាសន្នលើដីចំណីអាងជាង ១០០ គ្រួសារ នោះ លោកបានដោះស្រាយបាន ៥០ ភាគរយ នៅសល់ ៥០ ភាគរយទៀត រដ្ឋបាលស្រុក និងរដ្ឋបាលឃុំ នឹងដោះស្រាយបន្តដើម្បីឲ្យពួកគាត់ចាប់ឆ្នោតយកដីឡូតិ៍ ដែលខាងរដ្ឋបាលស្រុក និងអាជ្ញាធរឃុំបានដោះស្រាយជូនពួកគាត់ជាបន្តបន្ទាប់។

លោកអភិបាលស្រុកក៏សំណូមពរឲ្យពួកគាត់រុះរើផ្ទះឲ្យបានឆាប់ ដើម្បីយកទីតាំងនោះបង្កើតជាផ្សារសហគមន៍ នឹងអាចឲ្យប្រជាសហគមន៍នៅតំបន់នោះរកចំណូលសេដ្ឋកិច្ចគ្រួសារ ក្នុងការទ្រទ្រង់ជីវិភាពប្រចាំថ្ងៃឲ្យកាន់តែមានភាពប្រសើឡើង តាមរយៈដាក់តាំងលក់ផលិតផលក្នុងសហគមន៍ផ្ទាល់ដើម្បីរកចំណូល។
លោកបន្តថា ចំណែកការសាងសង់កញ្ចុះគឺនៅទីតាំងក្រោមទំនប់ផ្នែកខាងក្រៅអាងប្របផ្លូវទំនប់ ដោយមិនឲ្យមានការប៉ះពាល់ផ្លូវទំនប់នោះទេ គឺសម្រាប់តែការធ្វើដំណើរចេញចូលរបស់ភ្ញៀវ ឬមហាជនតែប៉ុណ្ណោះ។
ចំណែកគម្រោងដែលរដ្ឋបាលបានរៀបចំសាងសង់ផ្សារសហគមន៍ និងសាងសង់កញ្ចុះ ក្រោយរដ្ឋបាលស្រុកបានសម្រេចនោះក៏បានដាក់ជូនរដ្ឋបាលខេត្តរួចរាល់ដែរ ដើម្បីដាក់ជូនឲ្យលោកអភិបាលខេត្តសម្រេច។
លោក ស្រេង សុខា សង្ឃឹមថា ក្រោយរៀបចំរួចរាល់ រមណីយដ្ឋានទេសចរណ៍អាងកំពីងពួយ នឹងមានកំណើនភ្ញៀវទេសចរមកលេងកម្សាន្តច្រើនជាងគ្រាកន្លងទៅ៕

អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


