Connect with us

ព័ត៌មានជាតិ

រដ្ឋ​ប្រកាស​រើសទ័ព​ថ្មីចំនួន ៣ ០០០ នាក់

បានផុស

នៅ

អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទបានសម្រេចបង្កើត​គណៈកម្មការ​ជ្រើសរើស ដើម្បី​ជ្រើស​រើស​​ពល​ទាហាន​ថ្មីចំនួន ៣ ០០០នាក់ ឱ្យ​បំពេញក្របខ័ណ្ឌឱ្យបណ្តាកងឯកភាព ចំណុះ​បញ្ជាការ​ដ្ឋាន​កង​ទ័ពជើងគោក។ នេះ​បើ​យោង​តាម​សេចក្ដី​សម្រេច​របស់​អគ្គ​បញ្ជា​ការ​ទ័ព​លោក​ វង្ស ពិសេន ​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​សេចក្ដី​សម្រេច​នោះ​បេក្ខជនដែលមានបំណងចង់ចូលបម្រើការងារក្នុងជួរកងទ័ព ត្រូវ​ជា​បុរស​អាយុ​ពី​ ១៨ ដល់​៣៥​ឆ្នាំ​ទៅ​តាម​កម្រិត​វប្បធម៌ មាន​កម្ពស់​ចាប់​ពី​ ១,៦០ម៉ែត្រ​ឡើង​ទៅ។ មានកាយសម្បទាគ្រប់គ្រាន់ និងមានសុខភាពល្អ មិនមានប្រើប្រាស់គ្រឿងញៀន និងមិនមាន​ជំងឺឆ្លង​នានា ត្រូវ​ជា​មនុស្ស​ដែល​មានភក្តីភាពចំពោះជាតិ សាសនា ព្រះមហាក្សត្រ និង​គ្មាន​ទោសទណ្ឌ។

គណៈកម្មការ​នេះ​នឹង​ផ្ដល់​អាទិភាព​ចំពោះបេក្ខជនដែលជា សាច់ញាតិបង្កើតរបស់យោធិន រួមមាន៖ កូនយោធិន កូនយោធិនចូលនិវត្តន៍ ជនពិការ ឬគ្រួសារយោធិនពលី-មរណៈ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម