កីឡា
លោក សាន់ សៅយ៉ាន់ បណ្ដុះក្មេងដំបូងគ្រាន់តែចង់ឲ្យក្នុងភូមិមានអ្នកប្រដាល់ដូចគេឯង
លោក សាន់ សៅយ៉ាន់ ថាការបណ្ដុះបណ្ដាលក្មេងៗដំបូងគឺគ្រាន់តែចង់ឲ្យនៅក្នុងស្រុកភូមិមានអ្នកចេះប្រដាល់ និងមានធនធានតំណាងប៉ុណ្ណោះដើម្បីលេងនៅតាមកម្មវិធីផ្សេងៗ ប៉ុន្តែមិននឹកស្មានថាមានការអភិវឌ្ឍន៍ខ្លាំងដូចនៅពេលនេះទេ។

លោក សៅយ៉ាន់ និងសិស្ស
លោក សាន់ សៅយ៉ាន់ បានឲ្យដឹងថា ការបង្ហាត់ប្រដាល់ពីដំបូងឡើយគឺគ្រាន់តែចង់ឲ្យមានធនធាន ឬមានអ្នកហាត់ប្រដាល់ក្នុងស្រុកភូមិតែប៉ុណ្ណោះ។ ប៉ុន្តែមិនបានគិតថាកីឡាមួយនេះវិវឌ្ឍន៍រីកចម្រើនដូចនៅពេលនេះរហូតបានចេញផ្សព្វផ្សាយដល់ក្រៅប្រទេសបែបនេះឡើយ។
គ្រូប្រដាល់មកពីខេត្តបន្ទាយមានជ័យរូបនេះបន្ថែមទៀតថា លោកបង្ហាត់ប្រដាល់នេះយូរដែលហើយនៅឯខេត្ត ប៉ុន្តែអ្នកគាំទ្រមិនសូវដឹងទើបតែមកភ្នំពេញបានមានអ្នកស្គាល់ ឬមានឈ្មោះដូចនៅពេលនេះ។ លោកមិននឹកស្មានថាវិស័យប្រដាល់ឥលូវនេះគឺមានការចេញផ្សព្វផ្សាយច្រើននៅឯក្រៅប្រទេសដូចទៅហ្នឹងអ្នកគាំទ្របានឃើញនៅពេលនេះអីចឹង។

លោក សៅយ៉ាន់ និងលោក នាគា រួមទាំងសិស្ស
បញ្ជាក់ដែរថា លោក សាន់ សៅយ៉ាន់ ជាគ្រូប្រដាល់ចាស់វស្សាមួយរូបនៅឯខេត្តបន្ទាយមានជ័យ។ នៅឯខេត្តជាយដែននោះគឺរាល់ពេលមានបុណ្យទានធំៗគឺតែងតែមានរៀបចំប្រដាល់តាមវត្តដើម្បីកម្សាន្តសប្បាយសម្រាប់អ្នកស្រុកភូមិ។ លោក សាន់ សៅយ៉ាន់ ជាគ្រូប្រដាល់នៅក្លឹបសៅយ៉ាន់នាគា ខេត្តបន្ទាយមានជ័យ និងជាគ្រូប្រដាល់ជម្រើសជាតិកីឡាឃីកប៊ុស៊ីងជាច្រើនឆ្នាំមកហើយ។ លោកបានបង្ហាត់សិស្សឲ្យឈ្នះមេដាយជូនជាតិបានជាច្រើនមិនថានៅស៊ីហ្គេម មិនថាជើងឯកអាស៊ី ជើងឯកអាស៊ីគ្នេយ៍ និងទទួលបានខ្សែក្រវាត់ ពានរង្វាន់ ជាច្រើនទៀតផងដែរ៕

លោក សៅយ៉ាន់ និងលោក នាគា រួមទាំងសិស្ស

អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


