Connect with us

ព័ត៌មានអន្ដរជាតិ

វ៉េណេស៊ុយអេឡាស្នើឲ្យអាមេរិកបញ្ឈប់ទណ្ឌកម្ម ក្រោយការទម្លាក់លោកម៉ាឌូរ៉ូ

បានផុស

នៅ

មេដឹកនាំបណ្តោះអាសន្ន លោកស្រី Delcy Rodriguez បានស្នើ​ឲ្យ​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បញ្ឈប់រាល់ទណ្ឌកម្មសេដ្ឋកិច្ច និងការបិទខ្ទប់​នាវាដឹកប្រេងប្រឆាំងនឹងប្រទេសវ៉េណេស៊ុយអេឡា។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន France24 នា​ថ្ងៃទី​២៧​ខែ​កុម្ភៈ​ឆ្នាំ​២០២៦។

លោកស្រី Delcy Rodriguez (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអំពាវនាវនេះបានធ្វើឡើងបន្ទាប់ពីមានការផ្លាស់ប្តូរដ៏សំខាន់ក្នុងទំនាក់ទំនង ក្រោយ​កងកម្លាំងពិសេសអាមេរិកបានចាប់ខ្លួនលោក នីកូឡាស ម៉ាឌូរ៉ូ និងភរិយា ក្នុងប្រតិបត្តិការឆ្មក់ចូលកាលពីថ្ងៃទី៣ខែមករា ដើម្បីបញ្ជូនទៅកាត់ទោសនៅសហរដ្ឋអាមេរិក ពាក់ព័ន្ធ​នឹង​ករណី​​គ្រឿងញៀន។ លោកស្រី Rodriguez ដែលជាអតីតអនុប្រធានាធិបតីរបស់លោកម៉ាឌូរ៉ូ បានអនុម័តច្បាប់លើកលែងទោសនយោបាយ និងសហការយ៉ាងជិតស្និទ្ធជាមួយមន្ត្រីអាមេរិក ដើម្បីបើករបៀបវារៈថ្មីនៃកិច្ចសហប្រតិបត្តិការ។

ជាសញ្ញានៃការផ្សះផ្សាទំនាក់ទំនង លោក​ប្រធានាធិបតីត្រាំ បានថ្លែងក្នុងសុន្ទរកថាប្រចាំឆ្នាំរបស់លោកថា អាមេរិកបានទទួលប្រេងជាង ៨០លានបារ៉ែលពីវ៉េណេស៊ុយអេឡា ដែលលោកហៅថាជាមិត្ត និង​ជា​ដៃគូថ្មី។ ដើម្បីសម្រួលដល់កិច្ចការនេះ ក្រសួងរតនាគារអាមេរិកបានបន្ធូរបន្ថយការហាមឃាត់ការនាំចេញប្រេងដែលមានរយៈពេល៧ឆ្នាំមកហើយ ដោយផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនពហុជាតិមួយចំនួន​ឲ្យបង្កើនផលិតកម្មប្រេងក្នុងប្រទេសនេះ។ ក្រោមសម្ពាធពីទីក្រុងវ៉ាស៊ីនតោន លោកស្រី Rodriguez ក៏បានជំរុញ​ឲ្យ​មានការកែទម្រង់ច្បាប់អ៊ីដ្រូកាបូន ដើម្បីបើកផ្លូវ​ឲ្យ​មានការវិនិយោគពីឯកជន និងបរទេស​ផង​ដែរ ដើម្បីពង្រឹងចំណងមិត្តភាពជាមួយបណ្តាប្រទេសលោកខាងលិច៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម