Connect with us

ព័ត៌មានជាតិ

សណ្ឋាគារ ផ្ទះសំណាក់ធំ​ៗក្នុងខេត្តក្រចេះ ភ្ញៀវ​កក់​កើនឡើងជាង ៩០% ក្នុងព្រឹត្តិការណ៍បុណ្យទន្លេឆ្នាំនេះ

បានផុស

នៅ

សល់តែ ៣ ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នៅខេត្តក្រចេះ ក្រោមប្រធានបទ៖ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល» នឹងចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦

ស្របនឹងពេលវេលាកាន់តែខិតជិតមកដល់នោះ សណ្ឋាគារ ផ្ទះសំណាក់ ក្នុងទីរួមខេត្ត ទទួលបាន​សន្ទុះភ្ញៀវកក់កើនឡើងខ្លាំងរហូតដល់ ៩៥%។ ក្នុងនោះរួមមាន សណ្ឋាគារមេគង្គដលហ្វីន សណ្ឋាគារសន្តិភាព និងសណ្ឋាគារឧត្តមសម្បត្តិ៍ ជាដើមដែលជាសណ្ឋាគារដ៏ល្បីប្រចាំខេត្ត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ក្នុង​ខេត្តក្រចេះមានសណ្ឋាគារសរុបចំនួន ១៥ កន្លែង។ គិតត្រឹមដើមខែមិនា​មកដល់ថ្ងៃទី ២៤ នេះ អត្រាការកក់បន្ទប់សណ្ឋាគារសម្រេច​បាន​ប្រមាណ ៩៥% នៃបន្ទប់សណ្ឋាគារទូទាំងខេត្តទាំងមូល។

មន្ទីរទេសចរណ៍ខេត្តក្រចេះ​បាន​បង្ហាញពី​បញ្ជីសណ្ឋាគារ សម្រាប់ផ្ដល់សេវាស្នាក់នៅដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នាកំឡុងព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ឆាប់ៗខាងមុខនេះរួមមាន៖

១. សណ្ឋាគារ លីជឺ មានបន្ទប់ស្នាក់នៅ ភោជនីយដ្ឋាន និងសាលប្រជុំ ស្ថិតនៅសង្កាត់អូរឬស្សី ក្រុងក្រចេះ។
២. សណ្ឋាគារ ហ៊រ ប៊ុន្នី មានបន្ទប់ស្នាក់នៅ ភោជនីយដ្ឋាន និងសាលប្រជុំ ស្ថិតនៅសង្កាត់អូរឬស្សី ក្រុងក្រចេះ។
៣. សណ្ឋាគារ មេគង្គដលហ្វីន មានបន្ទប់ស្នាក់នៅ ភោជនីយដ្ឋាន និងសាលប្រជុំ ស្ថិតនៅសង្កាត់ក្រចេះ ក្រុងក្រចេះ ជាប់មាត់ទន្លេ។
៤. សណ្ឋាគារ ឧត្តមសម្បត្តិ៍ មានបន្ទប់ស្នាក់នៅ និងភោជនីយដ្ឋាន ស្ថិតនៅសង្កាត់ក្រចេះ ក្រុងក្រចេះ ជាប់មាត់ទន្លេ។
៥. សណ្ឋាគារ ឡាក់ឡាយវើល៍ មានបន្ទប់ស្នាក់នៅ និងសាលប្រជុំ ស្ថិតនៅសង្កាត់ក្រចេះ ក្រុងក្រចេះ។
៦. សណ្ឋាគារ ឆ្នេរទន្លេ មានបន្ទប់ស្នាក់នៅ និងភោជនីយដ្ឋាន ស្ថិតនៅសង្កាត់ក្រចេះ ក្រុងក្រចេះ ជាប់មាត់ទន្លេ។
៧. សណ្ឋាគារ មហាឧត្តម មានបន្ទប់ស្នាក់នៅ និងភោជនីយដ្ឋាន ស្ថិតនៅសង្កាត់ក្រចេះ ក្រុងក្រចេះ ជាប់មាត់ទន្លេ។
៨. សណ្ឋាគារ រីវើល៍ដូហ្វីន មានបន្ទប់ស្នាក់នៅ និងភោជនីយដ្ឋាន ស្ថិតនៅសង្កាត់អូរឬស្សី ក្រុងក្រចេះ។ ៩. សណ្ឋាគារ មុំប្រជាប្រិយ មានបន្ទប់ស្នាក់នៅ និងភោជនីយដ្ឋាន ស្ថិតនៅសង្កាត់ក្រចេះ ក្រុងក្រចេះ ជាប់បេនឡានខេត្ត។
១០. សណ្ឋាគារ ផ្សោតមាស មានបន្ទប់ស្នាក់នៅ និងម៉ាស្សា ស្ថិតនៅសង្កាត់អូរឬស្សី ក្រុងក្រចេះ។
១១. សណ្ឋាគារ សន្តិភាព មានបន្ទប់ស្នាក់នៅ ស្ថិតនៅសង្កាត់ក្រចេះ ក្រុងក្រចេះ ជាប់មាត់ទន្លេ និងកំពង់ផែ។
១២. សណ្ឋាគារ ជ័យសម្បត្តិ៍ មានបន្ទប់ស្នាក់នៅ ស្ថិតនៅសង្កាត់អូរឬស្សី ក្រុងក្រចេះ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម