ព័ត៌មានជាតិ
អនុព័ន្ធយោធាមីយ៉ាន់ម៉ាបេ្តជ្ញាជំរុញចំណងទាក់ទងរវាងកងទ័ពមីយ៉ាន់ម៉ា-កម្ពុជាឱ្យកាន់តែស៊ីជម្រៅ
នាយការិយាល័យអនុព័ន្ធយោធាមីយ៉ាន់ម៉ាប្រចាំនៅកម្ពុជា ឧត្តមសេនីយ៍ត្រី ស៊រ វន បានបេ្តជ្ញាចិត្តថា នឹងបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពមីយ៉ាន់ម៉ា និងកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ឡើង។ ការប្ដេជ្ញាចិត្តនេះ គឺធ្វើឡើងឡើងជាការឆ្លើយតបទៅនឹងការស្នើរបស់អគ្គមេបញ្ជាការកងទ័ពកម្ពុជា។

លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ក្នុងជំនួបពិភាក្សានាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅអគ្គបញ្ជាការដ្ឋាន បានស្នើដល់ភាគីមីយ៉ាន់ម៉ាបន្តពង្រឹងកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរទស្សនកិច្ចគ្រប់កម្រិត ការបណ្ដុះបណ្ដាលធនធានមនុស្ស ផ្លាស់ប្ដូរព័ត៌មានប្រឆាំងភេរវកម្ម បទល្មើសផ្សេងៗ ព្រមទាំងសកម្មភាពការងារនានា ដែលបម្រើឱ្យផលប្រយោជន៍រួមដល់ប្រជាជន និងកងទ័ពប្រទេសទាំងពីរ។ ខណៈនាយឧត្តមសេនីយ៍បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលមានជាយូរអង្វែងមកហើយ។

ជាការឆ្លើយតប លោកឧត្តមសេនីយ៍ត្រី នាយការិយាល័យអនុព័ន្ធយោធា បានបង្ហាញពីការបេ្តជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងជិតស្និទ្ធបន្ថែមទៀត ក្នុងអាណត្តិបេសកកម្មការរបស់លោក។ លោកឧត្តមសេនីយ៍ត្រីក៏បានអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និងកងយោធពលខេមរភូមិន្ទ ដែលបានផ្ដល់អាហាររូបករណ៍ដល់កងទ័ពមីយ៉ាន់ម៉ា បានសិក្សានៅសាកលវិទ្យាល័យការពារជាតិកម្ពុជា៕
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


