ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែលវាយប្រហារនៅលីបង់ សម្លាប់មនុស្សជាង១០នាក់ និងរបួសរាប់សិបនាក់
ក្រសួងសុខាភិបាលលីបង់លើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើភូមិ Kfarhata ភាគខាងត្បូងប្រទេសលីបង់ បានសម្លាប់មនុស្ស៧នាក់ កាលពីថ្ងៃអាទិត្យ រួមទាំងកុមារអាយុ៤ឆ្នាំម្នាក់ ខណៈរបួសរាប់សិបនាក់។
យោងតាមភ្នាក់ងារសាព័ត៌មានរ៉យទ័រ ផ្សាយថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ ក្រសួងសុខាភិបាលលីបង់ បានបន្ថែមថា៖ « ការវាយប្រហារមួយផ្សេងទៀតរបស់អ៊ីស្រាអែលនៅថ្ងៃដដែលលើសង្កាត់ Jnah ក្នុងទីក្រុង Beirut ក៏បានសម្លាប់មនុស្ស៤នាក់ និងរបួស ៣៩នាក់ផងដែរ»។

ខណៈគ្រិស្តបរិស័ទលីបង់ជាងមួយភាគបីនៃចំនួនប្រជាជន បានប្រារព្ធពិធីបុណ្យ Easter Sunday តែត្រូវចួបប្រទះនឹងថ្ងៃដ៏អាក្រក់បំផុតមួយរបស់ខ្លួនចាប់តាំងពីការប្រយុទ្ធជាមួយអ៊ីស្រាអែលផ្ទុះឡើងនៅដើមខែមុន។
មិនតែប៉ុណ្ណោះ ពេញមួយថ្ងៃនៃទីក្រុង Beirut បន្លឺឡើងដោយសំឡេងវាយប្រហារនិងមានយន្តហោះហោះនៅកម្ពស់ទាបៗពីលើផ្ទះរបស់ពួកគេទៀតផង។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរាយការណ៍ថា តំបន់ជាយក្រុងភាគខាងត្បូងនៃរដ្ឋធានីត្រូវបានវាយប្រហារតាមអាកាសចំនួន៨លើក។
កាលពីថ្ងៃអាទិត្យ កងទ័ពលីបង់លើកឡើងថា ទាហានម្នាក់សម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់។
គួរបញ្ជាក់ថា ប្រទេសលីបង់ត្រូវបានអូសទាញចូលទៅក្នុងជម្លោះមជ្ឈិមបូព៌ា ពេលដែលក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ចាប់ផ្តើមបាញ់រ៉ុក្កែតទៅលើអ៊ីស្រាអែលនៅថ្ងៃទី០២ ខែមីនា ដើម្បីជួយទីក្រុងតេហេរ៉ង់។
អ៊ីស្រាអែលបានបើកការវាយប្រហារលើប្រទេសលីបង់និងឈ្លានពានភាគខាងត្បូងនៃប្រទេស ក្លាយជាការរីករាលដាលដ៏ហិង្សាបំផុតនៃសង្គ្រាមរវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលលើអ៊ីរ៉ង់។
ក្រសួងសុខាភិបាលលីបង់និយាយថា មនុស្ស ១ ៤៦១នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅលីបង់គិតត្រឹមថ្ងៃអាទិត្យ វាបានបង្កើនចំនួនអ្នកស្លាប់ ចាប់តាំងពីការចាប់ផ្តើមសង្គ្រាម ហើយមនុស្សជាងមួយលាននាក់បានផ្លាស់ទីលំនៅ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


