ព័ត៌មានអន្ដរជាតិ
លោក Ghalibaf៖ ទីក្រុងតេហេរ៉ង់មិនខ្លាចការគំរាមកំហែងណាមួយរបស់អាមេរិកទេ
ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf បានដឹកនាំការចរចាសន្តិភាពជាមួយសហរដ្ឋអាមេរិកក្នុងប្រទេសប៉ាគីស្ថាន លើកឡើងកាលពីថ្ងៃអាទិត្យថា ប្រទេសអ៊ីរ៉ង់មិនចុះញ៉មនឹងការគំរាមកំហែងណាមួយនោះទេ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បញ្ជាឱ្យបិទច្រកសមុទ្រ Hormuz ។ នេះបើយោងតាមសារព័ត៌មាន TRT World ផ្សាយថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ ។

លោក Ghalibaf ប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីត្រឡប់មកពីទីក្រុងអ៊ីស្លាម៉ាបាដវិញថា៖ « ប្រសិនបើពួកគេ[អាមេរិក] ប្រយុទ្ធ យើងនឹងប្រយុទ្ធ ហើយប្រសិនបើពួកគេចេញមកបែបភាសាចំណេះដឹង យើងនឹងដោះស្រាយគ្នាបែបចំណេះដឹង។ យើងនឹងមិនចុះចាញ់នឹងការគំរាមកំហែងណាមួយឡើយ។ ឱ្យពួកគេសាកល្បងឆន្ទៈរបស់យើងម្តងទៀតចុះ ដើម្បីឱ្យយើងអាចបង្រៀនពួកគេនូវមេរៀនដ៏ធំមួយ»។
លោក Ghalibaf បន្តថា៖ «គំនិតផ្តួចផ្តើមដ៏ល្អរបស់ទីក្រុងតេហេរ៉ង់ គឺបង្ហាញពីសុច្ឆន្ទៈនាំឱ្យមានវឌ្ឍនភាពក្នុងការចរចាជាមួយសហរដ្ឋអាមេរិក។ អ៊ីរ៉ង់ក៏បានបង្ហាញសំណើស្ថាបនានៅក្នុងកិច្ចពិភាក្សានៅទីក្រុងអ៊ីស្លាម៉ាបាដ ដែលជួយជំរុញការពិភាក្សាទៅមុខ ទោះបីជាមានការមិនទុកចិត្តគ្នារវាងភាគីទាំងពីរក៏ដោយ»។
ឆ្លើយតបទៅនឹងការព្រមានចុងក្រោយរបស់ លោក ត្រាំ ប្រធានសភាអ៊ីរ៉ង់ លោក Ghalibaf និយាយថា៖ « ការគំរាមកំហែងបែបនេះ មិនមានឥទ្ធិពលលើប្រជាជាតិអ៊ីរ៉ង់ទេ»។
នៅមុននេះបន្តិចកាលពីម្សិលមិញ លោក ត្រាំ បញ្ជាឱ្យបិទច្រកសមុទ្រ Hormuz ដោយកងទ័ពជើងទឹកអាមេរិក ដើម្បីឆ្លើយតបទៅនឹងការបដិសេធ «មិនចុះញ៉ម» របស់អ៊ីរ៉ង់ ដែលមិនបោះបង់ចោលមហិច្ឆតានុយក្លេអ៊ែររបស់ខ្លួន អំឡុងពេលចរចាសន្តិភាពនៅទីក្រុងអ៊ីស្លាម៉ាបាដ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


