Connect with us

កីឡា

កីឡាករ​ ស្រ៊ិន​ រាជ្យ​ ថវិកា​លើក​ទឹកចិត្ត​នេះ​នឹង​យក​ទៅ​បន្ត​​ហ្វឹកហាត់​ត្រៀម​ការ​ប្រកួត​អន្តរជាតិ​ធំៗ​នៅ​ឆ្នាំនេះ​

បានផុស

នៅ

កីឡាករ​ជម្រើស​ជាតិ​ផ្នែក​កីឡា​កាយវប្បកម្ម​កម្ពុជា​ ស្រ៊ិន​ រាជ្យ​ ថា​ថវិកា​ដែល​ជា​ប្រាក់​រង្វាន់​លើក​ទឹកចិត្ត​ដែល​ទើប​ទទួល​បាន​នេះ​នឹង​យក​ទៅ​ប្រើប្រាស់​លើ​ការ​ហ្វឹកហាត់​បន្ត​ទៅ​ទៀត​ត្រៀម​សម្រាប់​ការប្រកួត​ធំៗ​កម្រិត​អន្តរជាតិ​នា​ពេល​ខាង​មុខ​នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្រ៊ិន​ រាជ្យ​ (ខា​ងឆ្វេងដៃ)

ជើង​ខ្លាំង​ផ្នែក​កីឡា​កាយវប្បកម្ម​ ស្រ៊ិន​ រាជ្យ​ បាន​ឲ្យ​ដឹង​ថា​ ថវិកា​លើក​ទឹក​ចិត្ត​ពី​រាជរដ្ឋាភិបាល​ចំពោះ​មេដាយ​ប្រាក់​ ១គ្រឿង​ដែល​ខ្លួន​ឈ្នះ​នេះ​រូប​គេ​នឹង​យក​ទៅ​ប្រើប្រាស់​លើ​ការ​ហ្វឹកហាត់​ជា​បន្ត​ទៀត។​ ព្រោះ​កីឡា​កាយវប្បកម្មវិធី​ត្រូវ​ការ​ចំណាយ​ច្រើន​លើ​របប​អាហារ​ និង​ការ​ហ្វឹកហាត់​នេះ​ដើម្បី​ទទួល​បាន​សាច់​ល្អ​ស្អាត​ត្រឹមត្រូវ​តាម​ស្ដង់ដា។​

កីឡាករ​ចាស់​វស្សា​រូប​នេះ​បន្ថែម​ទៀត​ថា​ រូប​គេ​នឹង​ត្រូវ​ត្រៀម​ការប្រកួត​ជើងឯក​ពិភពលោក​នៅ​អំឡុង​ខែ​ធ្នូ​ខាង​មុខ​នេះ​ ដូច្នេះ​ប្រាក់​រង្វាន់​ដែល​ទើប​ទទួល​បាន​នេះ​មិន​ហ៊ាន​ដក​ប្រើប្រាស់​ផ្ដេសផ្ដាស​នោះ​ឡើយ។​ ការ​ត្រៀម​ខ្លួន​នេះ​ធ្វើ​ឡើង​រយៈពេល​ ៦ខែ​ ដូច្នេះ​ទាំង​ការតំឡើង​សាច់​ ៣ខែ​ និង​ការ​សម្រក់​មក​វិញ​ ៣ខែទៀត​ត្រូវ​ការ​ចំណាយ​ថវិកា​ច្រើន​ និង​ពេលវេលា​យូរ​ទើប​អាច​ធ្វើ​ឲ្យ​សាច់​ល្អ​ឈាន​ដល់​ការ​ប្រកួត​ប្រជែង​បាន។​

កីឡាករ ស្រ៊ិន​ រាជ្យ

បញ្ជាក់​ដែរ​ថា​ កីឡាករ​ ស្រ៊ិន​ រាជ្យ​ កាល​ពី​ថ្ងៃ​ទី១០​ ខែ​មេសា​ ឆ្នាំ​២០២៦​ នេះ​ក៏​បាន​ចូលរួម​ទទួល​ប្រាក់​រង្វាន់​លើក​ទឹកចិត្ត​ពី​រាជរដ្ឋាភិបាល​ផង​ដែរ។ ​រូប​គេ​បាន​ឈ្នះ​មេដាយ​ប្រាក់​ ១គ្រឿង​ទទួល​បាន​ប្រាក់​រង្វាន់​លើក​ទឹកចិត្ត​ ៨លាន​រៀល។​ នៅ​ខែ​ធ្នូ​ ឆ្នាំ​២០២៦​ ខាង​មុខ​នេះ​រូប​គេ​នឹង​ត្រៀម​ខ្លួន​ចូលរួម​ការ​ប្រកួត​ជើងឯក​ពិភពលោក​ជា​ថ្មី​ទៀត​តំណាង​កម្ពុជា៕​

ស្រ៊ិន រាជ្យ និង​គូដណ្ដឹង

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម