សុខភាព
តែបៃតង ក៏មានប្រយោជន៍ច្រើនចំពោះក្មេងៗដែរ
តែបៃតងសម្បូរទៅដោយសារធាតុCatechins ដែលជាសារធាតុចិញ្ចឹមប្រឆាំងនឹងជំងឺផ្សេងៗ ដែលអាចការពារយើងពីជំងឺបេះដូង និងជំងឺមហារីកមួយចំនួនផងដែរ។ ចំពោះកុមារ សារធាតុCatechins នេះអាចជួយប្រឆាំងនឹងការពុកធ្មេញ ជំងឺផ្ដាសាយ ក៏ដូចជាជួយថែទាំបេះដូងក្មេងបានយ៉ាងមានប្រសិទ្ធភាព។ ហេតុនេះហើយ ប៉ាម៉ាក់គួរបញ្ចូលភេសជ្ជៈមួយប្រភេទនេះទៅក្នុងរបបអាហាររបស់កូនៗ ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពពួកគេ។

១. សុខភាពមាត់ធ្មេញល្អ
ជាទូទៅ កុមារមានហានិភ័យខ្ពស់ក្នុងការកើតជំងឺពុកធ្មេញ។ យោងតាមការសិក្សាមួយ បានបង្ហាញថាសារធាតុphytonutrient catechins នៅក្នុងតែបៃតង អាចការពារមាត់ធ្មេញរបស់កុមារ ប្រឆាំងនឹងបញ្ហាប្រហោងធ្មេញដែលបង្កឡើងដោយបាក់តេរី ហើយសមាសធាតុផ្សំស្ពានធ័រអាចជួយកាត់បន្ថយក្លិនមាត់មិនល្អថែមទៀតផង។

២. ប្រឆាំងនឹងជំងឺផ្ដាសាយ
បន្ថែមពីនេះ សារធាតុCatechinsក៏អាចជួយការពារកូនរបស់យើងពីជំងឺផ្ដាសាយបានផងដែរ។ យោងតាមការសិក្សាដែលផ្សាយដោយ The Journal of Nutrition បានបង្ហាញថា ក្មេងដែលញ៉ាំតែបៃតងចាប់ពី១ពែងដល់៥ពែងក្នុងមួយថ្ងៃ ប្រឈមនឹងជំងឺផ្ដាសាយតិចតួច បើប្រៀបធៀបទៅនឹងក្មេងដែលមិនញ៉ាំតែបៃតងសោះ។
៣. ជួយថែទាំសុខភាពបេះដូង

ការមានកំណកខ្លាញ់នៅក្នុងសរសៃឈាម គឺចាប់ផ្ដើមតាំងពីយើងនៅវ័យក្មេងម្ល៉េះ។ ដូចនេះ ការចាត់វិធានការដើម្បីលើកកម្ពស់សុខភាពបេះដូង មានសារសំខាន់ណាស់ ពីព្រោះវាអាចការពារការវិវត្តទៅរកជំងឺបេះដូងនៅពេលដែលក្មេងៗធំពេញវ័យ។ ជាក់ស្ដែង បញ្ចូលតែបៃតងទៅក្នុងរបបអាហាររបស់ក្មេង អាចជួយបង្កើនសុខភាពបេះដូងដល់ពួកគេបានយ៉ាងល្អប្រសើរ។ យោងតាមការសិក្សាមួយ បានបង្ហាញថា ការញ៉ាំភេសជ្ជៈដែលសម្បូរទៅដោយសារធាតុCatechins អាចជួយកាត់បន្ថយសម្ពាធឈាម និងកម្រិតកូលេស្តេរ៉ូលចំពោះក្មេងៗដែលលើសទម្ងន់បានយ៉ាងអស្ចារ្យ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ញ៉ាំយ៉ាអ៊ួ ថែមពីលើរបបអាហារប្រចាំថ្ងៃ ជួយបង្ការពីហានិភ័យមហារីក
-
សន្តិសុខសង្គម៤ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច២ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ១ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ


