Connect with us

កីឡា

លោក​ អ៊ិន​ សុភិន​ ចាត់​ទុក​ពានរង្វាន់ «​សេនាតេជោសន្តិភាព​» ជា​ផ្នែក​មួយ​នៃភាព​រីកចម្រើន​ក្នុង​វិស័យ​បាល់ទះ​

បានផុស

នៅ

លោក​ អ៊ិន​ សុភិន​ ដែល​ជា​គ្រូ​ជំនួយ​របស់​ក្រុម​បាល់ទះ​ស្នងការ​ខេត្ត​ពោធិ៍សាត់​ ចាត់ទុកថា​ពាន​រង្វាន់​បាល់ទះ​ «សេនាតេជោសន្តិភាព ២០២៦» ​ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ឯ​ខេត្ត​បាត់ដំបង​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​រីកចម្រើន​ក្នុង​វិស័យកីឡា​មួយ​នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិដ្ឋភាពចាប់ពូលកន្លងទៅ

ថ្លែង​ក្នុង​កិច្ច​សម្ភាស​លោក​ អ៊ិន​ សុភិន​ បាន​លើក​ឡើង​ថា​ ក្នុង​នាម​តំណាង​ក្រុម​ស្នងការ​ខេត្ត​ពោធិ៍សាត់​គឺ​មាន​អាម្មណ៍​រីករាយ​ដែល​បាន​ដឹកនាំ​ក្រុម​មក​ចូលរួម​ព្រឹត្តិការណ៍​បាល់ទះ​ សេនាតេជោសន្តិភាព​ ជា​កម្មវិធី​ប្រកួត​ប្រជែង​ធំ​មួយ​ប្រចាំ​ខេត្ត​បាត់ដំបង។​ លោក​មិន​នឹកស្មាន​ថា​នៅ​តាម​បណ្ដា​ភូមិភាគ​អាច​រៀបចំ​ការ​ប្រកួត​ធំ​ និង​ល្អ​អស្ចារ្យ​ដូច​នេះ​ទេ។​

លោក​បញ្ជាក់​ទៀត​ថា​ ព្រឹត្តិការណ៍​បាល់ទះ​សេនា​តេជោសន្តិភាព​នៅ​បាត់ដំបង​នេះ​ជា​ការ​អភិវឌ្ឍន៍​មួយ និង​ជា​ភាព​រីកចម្រើន​ក្នុង​វិស័យ​កីឡា​មួយ​នេះ។​ គ្រូ​ជំនួយ​រូប​នេះ​សង្ឃឹម​ថា​នៅ​ឆ្នាំ​ក្រោយៗ​នឹង​មាន​ក្រុម​ចូលរួម​កាន់​តែ​ច្រើន​ជា​បន្តបន្ទាប់​ទៀត។​

លោក អ៊ិន​ សុភិន​ និង​ គាំ ស៊ាងហ៊ីន គ្រូ​ធំ​

ងាក​មក​និយាយ​ពី​ការ​ប្រកួត​វិញ​ក្រុម​បាល់ទះ​ស្នងការ​ខេត្ត​ពោធិ៍សាត់​ភាគ​ច្រើន​ជា​យុវជន​ ប៉ុន្តែ​បាន​ហ្វឹកហាត់​ត្រៀម​ខ្លួន​បាន​ល្អ​ផង​ដែរ។​ ចំពោះ​ក្ដី​សង្ឃឹម​យ៉ាងណា​នោះ​គឺ​ក្រុម​ចូលរួម​មិន​ថា​ក្រុម​លោក​ ឬ​ក្រុម​ដទៃ​នោះ​ទេ​តែងតែ​ជឿជាក់​ និង​សង្ឃឹម។​ លោក​ អ៊ិន​ សុភិន​ យល់​ឃើញ​ថា​ក្រុម​ដែល​ធំ​ និង​ជា​ឧបសគ្គ​នោះ​គឺ​វត្តមាន​របស់​ស្នងការរាជធានីភ្នំពេញ​តែ​ម្ដង។​ ក្រុម​នេះ​មាន​សមត្ថភាព​ល្អ​ និង​ជា​ម្ចាស់​ពាន​សម្ដេច​ក្រឡាហោម​ទៀត​ផង​ដូច​អ្នក​គាំទ្រ​បាល់​ទះ​បាន​ដឹង​រួច​ហើយ។​

រូបភាពតំណាង

បញ្ជាក់​ដែរ​ថា​ លោក​ អ៊ិន​ សុភិន​ ជា​គ្រូ​ជំនួយ​ក្រុម​បាល់ទះ​ស្នងការ​ខេត្ត​ពោធិ៍សាត់​ និង​បាន​ដឹកនាំ​ក្រុម​ទៅ​ចូលរួម​ការ​ប្រកួត​​ពាន​រង្វាន់​បាល់ទះ​ សេនាតេជោសន្តិភាព​ ដែល​កំពុង​ធ្វើ​ឡើង​នៅ​ឯ​ខេត្ត​បាត់ដំបង។​ ពាន​បាល់ទះ​មួយ​នេះ​គឺ​ធ្វើ​ឡើង​នៅ​ឯ​ខេត្ត​បាត់ដំបង​ចាប់​ពី​ថ្ងៃ​ទី២១ ដល់​ ២៥​ ខែ​កក្កដា​ ឆ្នាំ​២០២៦​ ដោយ​មាន​ក្រុម​ចូលរួម​សរុប​ ៩ក្រុម​ និង​ត្រូវ​ប្រកួត​សន្សពិន្ទុ​ក្នុងពូល៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម