សុខភាព
តើអ្វីទៅជាការឆ្លុះក្រពះពោះវៀន?
ការឆ្លុះក្រពះពោះវៀន គឺជាបែបផែននៃការពិនិត្យអ្នកជំងឺតាមរយៈការសុងក្រពះ ឬពោះវៀនដោយប្រើបំពង់អុបទិចចល័តតូចមួយ។ បំពង់នេះមានភ្ជាប់ម៉ាស៊ីនថតវីដេអូដ៏តូចមួយនៅខាងចុងម្ខាងរបស់វា ដែលអាចឲ្យវេជ្ជបណ្ឌិតមើលឃើញរោគសញ្ញាលើផ្ទៃសរីរាង្គខាងក្នុងរឹតតែច្បាស់។
វិធីសាស្ត្រនេះមានភាពប្រសើរលើសពីរូបភាពពីមុនដែលគេទទួលបានពីការឆ្លុះកម្មរស្មីអេច ការពិនិត្យដោយប្រើការវិភាគតាមកុំព្យូទ័រ (ស៊ី.ធី) និង អឹម អ អាយ ព្រោះវេជ្ជបណ្ឌិតអាចរកឃើញរោគវិនិច្ឆ័យដោយមើលរូបភាព ពីវីដេអូ ឬការថតទុកតែម្តង។ លើសពីនេះទៅទៀត ក្នុងអំឡុងពេលនៃការឆ្លុះ វេជ្ជបណ្ឌិតអាចចាប់យក សាច់ក្រពះដែលសង្ស័យថា មានភាពមិនប្រក្រតីទៅធ្វើកាពិសោធន៍បាន។
ក) តើខ្ញុំត្រូវធ្វើអ្វីខ្លះមុននិងឆ្លុះ?
វេជ្ជបណ្ឌិតនឹងធ្វើការណែនាំដល់អ្នកនូវវិធី ដែលមានសុវត្ថិភាពបំផុតក្នុងអំឡុងពេល និងក្រោយពេលពិនិត្យរួច។ សូមកុំមានការស្ទាក់ស្ទើរ ក្នុងការទាក់ទងទៅគ្រូពេទ្យព្យាបាល ប្រសិនបើអ្នកមានចម្ងល់ណាមួយ។

ខ) មុនពេលឆ្លុះ
– ក្រពះ ៖ លោកអ្នកត្រូវតមពិសាអាហារយ៉ាងហោចណាស់ពី ៦ ទៅ ៨ ម៉ោង និង មិនពិសាអង្គធាតុរាវទាំងឡាយ ៤ម៉ោង មុនពេលពិនិត្យ។
– ពោះវៀនធំ៖ គ្រូពេទ្យនិងតម្រូវ ឲ្យលោកអ្នកផឹកថ្នាំលាងពោះវៀន ដែលថ្នាំនោះនិងធ្វើអោយលោកអ្នក ត្រូវបន្ទោបង់លាមក រហូតលាមកថ្លាមិនមានកាក មុនពេលធ្វើការពិនិត្យ។ លោកអ្នកត្រូវបានណែនាំឲ្យតមពិសាបន្លែ ឬផ្លែឈើ ពី២៤ ទៅ ៤៨ម៉ោង មុនប្រើប្រាស់ថ្នាំ។
គ) ដំណើរការពិនិត្យអាចប្រព្រឹត្តទៅ តាមរបៀប២យ៉ាង
១- ប្រើថ្នាំស្ពឹក៖ គ្រាន់តែបៀម ឬលាបនៅបំពង់កមុនពិនិត្យ
២- ការប្រើប្រាស់ថ្នាំសណ្តំប្រភេទស្រាល (មិនមានការឈឺចាប់ ឬពិបាកទ្រាំ, ងាយស្រួលនិងមានសុវត្ថិភាព)

– ថេរវេលា៖ ជាធម្មតាដំណើរការពិនិត្យក្រពះ គឺវាមានរយៈពេលប្រហែលពី ១ ទៅ ២ នាទីប៉ុណ្ណោះ ឯការឆ្លុះពោះវៀន គឺមានរយៈពេលវែងជាង អាចពី ១៥ ទៅ ៦០នាទី។
– នៅពេលឆ្លុះ ៖ អ្នកត្រូវ ផ្តេកខ្លួនទៅចំហៀងខាងឆ្វេង។ ទឹកមាត់របស់អ្នកនឹងហូរចេញមកក្រៅ (ហាមលេបទឹកមាត់ពេលកំពុងឆ្លុះ ព្រោះវាអាចឈ្លក់)។
– ការពិនិត្យ៖ ក្នុងអំឡុងពេលពិនិត្យ លោកអ្នកអាចនឹងមានអារម្មណ៍ថាពោះមានការតឹងខុសធម្មតា ដោយសារតែខ្យល់ត្រូវបានបាញ់ចូលដើម្បីបំប៉ោងក្រពះ ដោយឧបករណ៍ឆ្លុះ ។ សូមលោកអ្នកកុំភ័យ រោគសញ្ញាទាំងនេះវានិងបាត់ទៅវិញនៅពេលដែលការពិនិត្យត្រូវបានបញ្ចប់។ នៅក្នុងពេលពិនិត្យនេះដែរ គិលានុបដ្ឋាក-យិកានឹងសង្កេតអ្នកយ៉ាងប្រុងប្រយ័ត្ន ដើម្បីតាមដានកម្រិតនៃផាសុកភាពរបស់អ្នក។
ឃ) ក្រោយពេលពិនិត្យរួច
ជាតិថ្នាំស្ពឹកផ្សេងៗនឹងបាត់ទៅបន្តិចម្តងៗនៅក្នុងរយៈពេលមួយ។ អ្នកជំងឺនឹងត្រូវបញ្ជូនទៅកាន់បន្ទប់មើលថែវិញ និងត្រូវឆ្លងកាត់ការសង្កេតរោគ ១ ទៅ ២ម៉ោងមុននឹងចាកចេញ។ អ្នកជំងឺគួរតែចៀសវាងការបើកបរ ឬក៏ត្រលប់ទៅធ្វើការវិញ បន្ទាប់ពីការពិនិត្យនេះរួច ប្រសិនបើមានការប្រើប្រាស់នូវថ្នាំសណ្តំ។


ង) តើការឆ្លុះក្រពះពោះវៀននេះមានសុវត្ថិភាពឬទេ?
ជាទូទៅការឆ្លុះក្រពះពោះវៀន គឺមានសុវត្ថិភាពបំផុត (សុវត្ថិភាពលើស ពី៩៩%)។ គេកម្រជួបផលលំបាកនានាដែលបង្កពីការពិនិត្យនេះណាស់។
«សូមត្រួតពិនិត្យជាមួយគ្រូពេទ្យព្យាបាលពីផលលំបាកដែលអាចកើតមាន ដោយសារស្ថានភាព និងលក្ខខណ្ឌសុខភាពរបស់លោកអ្នក»៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ចំណុចគ្រប់គ្នាគួរដឹង ទាក់ទងនឹងការធ្វើតេស្តអាឡ័កស៊ី
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026



