ព័ត៌មានអន្ដរជាតិ
វេជ្ជបណ្ឌិតព្រមានគ្រោះថ្នាក់ចំពោះស្ត្រីលេបថ្នាំពន្យារកំណើត មុនពេលចាក់វ៉ាក់សាំងកូវីដ
វេជ្ជបណ្ឌិត Siraya Kitiyodom អ្នកជំនាញផ្នែកសម្ភពនៅមន្ទីរពេទ្យ Maharat Nakhon Ratchasima ប្រទេសថៃនិយាយថា ថ្នាំពន្យារកំណើតអាចបង្កហានិភ័យនៃការកកឈាម ហើយស្ត្រីគួរពិចារណាបញ្ឈប់ការប្រើថ្នាំនេះ មុនពេលទទួលការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ។

វេជ្ជបណ្ឌិត Siraya Kitiyodom មានប្រសាសន៍ថា ស្ត្រីដែលកំពុងលេបថ្នាំពន្យារកំណើតមានហានិភ័យខ្ពស់ក្នុងការកើតមានកំណកឈាមជាងអ្នកដែលមិនប្រើសោះ ព្រោះថ្នាំគ្រាប់នេះផ្ទុកនូវអរម៉ូនដែលអាចធ្វើឱ្យឈាមកក។
ត្បិតតែមកទល់ពេលនេះ មិនទាន់មានភ័ស្តុតាងណាមួយដែលបញ្ជាក់អំពីផលប៉ះពាល់អវិជ្ជមាននៃវ៉ាក់សាំង Covid-19 ទៅលើសុខភាពស្ត្រីដែលប្រើថ្នាំគ្រាប់នេះក៏ដោយ ក៏ប្រទេសអឺរ៉ុបមួយចំនួនបានព្រមានឱ្យពន្យារពេលទទួលការចាក់វ៉ាក់សាំងសិន រហូតឥទ្ធិពលថ្នាំបានថយចុះ យ៉ាងហោចក៏មួយខែដែរ។
លោកស្រីវេជ្ជបណ្ឌិតរូបនេះបន្ថែមថា ចំពោះអ្នកមានការព្រួយបារម្ភអំពីផលប៉ះពាល់សុខភាពអាចពិចារណាឈប់ប្រើថ្នាំមួយរយៈ ឬប្រើវិធីពន្យារកំណើតផ្សេងទៀត ដើម្បីចៀសវាងគ្រោះថ្នាក់។

ដោយឡែក លោក Thiravat Hemachudha ប្រធានមជ្ឈមណ្ឌលវិទ្យាសាស្ត្រសុខាភិបាលនៃសាកលវិទ្យាល័យ Chulalongkorn ក៏បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនអំពីថ្នាំមួយចំនួនដែលគួរចៀសវាង មុនពេលទទួលការចាក់វ៉ាក់សាំង។ ក្នុងនោះលោកសរសេរថា ពលរដ្ឋគួរតែបញ្ឈប់ការប្រើថ្នាំព្យាបាលរោគប្រកាំង ឬថ្នាំដែលមានឥទ្ធិពលស្រដៀងគ្នា ទោះបីជាមានហានិភ័យតិចតួចនៃការផលប៉ះពាល់ បន្ទាប់ពីទទួលបានវ៉ាក់សាំង Covid-19 ក៏ដោយ។
ចំណែកស្ត្រីដែលកំពុងប្រើថ្នាំពន្យាកំណើត គួរតែផ្អាកលេបថ្នាំនេះយ៉ាងហោចណាស់ ១៤ ថ្ងៃ មុនពេលចាក់វ៉ាក់សាំង៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Bangkok Post
ចុចអាន៖ ផលប្រយោជន៍ល្អឥតខ្ចោះ! ម្តាយចាក់វ៉ាក់សាំងកូវីដរួច អាចផ្តល់អង់ទីគ័រដល់កូន តាមរយៈការបំបៅដោះ
ចុចអាន៖ កុំព្រួយ! វ៉ាក់សាំងកូវីដ-១៩ មិនប៉ះពាល់ដល់វដ្តរដូវស្ត្រីទេ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


