វប្បធម៌ ជំនឿ
ប្រផ្នូលទាំង ៨ បង្ហាញថា អ្នកកំពុងត្រូវគេនិយាយដើម
តាំងពីបុរាណមក ដូនតាខ្មែរមានជំនឿមុតមាំណាស់ទៅលើរឿងអរូបិយ និងប្រផ្នូលនានា។ ប្រផ្នូលរមែងប្រាប់យើងឲ្យដឹងពីអ្វីដែលកំពុងកើត ឬអាចនឹងកើតឡើងនាពេលខាងមុខ។ ប្រផ្នូលខ្លះប្រាប់ពីហេតុការណ៍ ខ្លះប្រាប់ពីសំណាង និងខ្លះទៀតប្រាប់ពីអារម្មណ៍មនុស្សណាម្នាក់មកលើយើង។
ខាងក្រោមជាប្រផ្នូលទាំង ៨ ដែលបង្ហាញថា នរណាម្នាក់កំពុងគិតវិជ្ជមាន ឬអវិជ្ជមានមកលើយើង៖
១. កណ្ដាស់
ជំនឿនេះមានឫសគល់នៅក្នុងវប្បធម៌អាស៊ីយើង។ គេជឿជាក់ថា ពេលនរណាម្នាក់គិតពីយើង ច្រមុះនឹងចាប់ផ្ដើមរមាស់ ហើយធ្វើឱ្យកណ្តាស់ម្តងជាពីរដង។
ទោះយ៉ាងណា បើករណីយើងឈឺ ជំនឿនេះត្រូវបានលើកលែង។ ប៉ុន្តែ បើសុខៗស្រាប់តែកណ្ដាស់ វាមិនមែនជាអាការផ្តាសាយទេ តែមានន័យថា មានមនុស្សនឹកដល់យើងច្បាស់ណាស់។
ប្រសិនកណ្តាស់ពីរដង បង្ហាញថា គេនិយាយអវិជ្ជមានពីយើង។ បើកណ្តាស់បីដងឬច្រើនជាងនេះ បង្ហាញថា គេគិតវិជ្ជមាន ថែមទាំងខ្លាចអាចបាត់យើងទៀតផង!
២. ក្ដៅស្លឹកត្រចៀកឬថ្ពាល់

សុខៗថ្ពាល់ ឬត្រចៀក ចាប់ផ្ដើមក្ដៅភាយៗ ដូចមានអ្នកទះប៉ុន្មានដៃ នោះជាសញ្ញាមានគេកំពុងនិយាយអាក្រក់ពីយើងយ៉ាងប្រាកដ។ ជួនកាលថ្ពាល់ឡើងក្រហមង៉ូវ ទាំងដែលយើងគ្មានអារម្មណ៍អៀនប្រៀនអីផង នោះក៏បង្ហាញថា គេនិយាយមិនល្អពីក្រោយខ្នងដែរ។
៣. ឈ្លក់

ជារឿងធម្មតាទេដែលកំពុងតែទទួលទានអាហារ យើងឈ្លក់ អួល ឬស្លាក់ឆ្អឹងជាដើម។ ប៉ុន្តែមិនញ៉ាំអីផង ក៏ឈ្លក់ដោយចៃដន្យ នោះជាសញ្ញាថា មាននរណាម្នាក់កំពុងគិតពីយើង ហើយជាធម្មតា វាមានន័យថា ម្នាក់នោះកំពុងជេរប្រមាថ ឬបង្កាច់បង្ខូចពីយើង។
ទោះយ៉ាងណា មូលហេតុដែលឈ្លក់ភ្លាមៗអាចមកពីបរិភោគច្រើនជ្រុល ផឹកហួសកម្រិត ញ៉ាំលឿនពេក និង ជំងឺរលាកសរសៃប្រសាទ។ល។
៤. ញាក់ភ្នែក

អបិយជំនឿជាច្រើនជឿថា បុរសដែលញាក់ភ្នែកស្ដាំនឹងជួបរឿងល្អ ឯភ្នែកឆ្វេងប្រផ្នូលរឿងអាក្រក់។ ផ្ទុយពីស្ត្រីភ្នែកឆ្វេងមានលាភ រីភ្នែកស្ដាំនឹងជួបរឿងមិនល្អ។
ដោយឡែក បើយោងតាមក្បួនវេជ្ជសាស្ត្រមនុស្សឧស្សាហ៍ញាក់ភ្នែកអាចមកពី អាឡ័កស៊ីអ្វីមួយ ស្ត្រេសច្រើន ប្ដូររបបអាហារ ហត់នឿយ និងកត្តាមួយចំនួនទៀត។
៥. ត្អើក

ត្អើកជាទូទៅ កើតឡើងបន្ទាប់ពីការញ៉ាំអាហារ ស្លាក់ ឬអួល។ យ៉ាងណាមិញ បើពុំមានស្លាក់ ឬអួលអាហារទេ អាការនេះបង្ហាញថា មានមនុស្សដែលជិតដិតមានបញ្ហាស្ត្រេស ឬតានតឹងខ្លាំងមិនអាចដោះស្រាយ ហើយគេនឹកគិតដល់យើង។ ជួនកាល ការនឹកគិតនោះអាចត្រឹមជាអារម្មណ៍រំឭកពេលគេបញ្ហា និងជួនកាលទៀត គេអាចចង់សុំជំនួយពីយើង។
៦. អារម្មណ៍មានមនុស្សប៉ះរាងកាយ

តើធ្លាប់មានអារម្មណ៍ដូចមាននរណាប៉ះយើងដែរទេ? ប៉ុន្តែពេលងាករកមើល បែរជាមិនឃើញទៅវិញ។
សញ្ញានេះ មានន័យថា នរណាម្នាក់កំពុងចង់បញ្ជូនសារប្រាប់ថា គេគិតខ្វល់ជាមួយយើងខ្លាំង។ មួយវិញទៀត បើសិនទទួលអារម្មណ៍ថាដូចមានមនុស្សស្ទាបខ្នង នោះមានន័យថា គេចង់លួងលោមយើងពីទុក្ខសោកដែលកំពុងប្រឈម។
៧. ព្រឺរោម ឬសម្បុរគីង្គក់

ធម្មតា យើងរមែងព្រឺរោម ឬសម្បុរគីង្គក់ទៅនឹងអ្វីដែលធ្វើឲ្យអារម្មណ៍រំភើបខ្លាំងរួមមាន ស្ដាប់ចម្រៀង មើលភាពយន្ត ឬជួនកាលជាអារម្មណ៍ព្រឺព្រួចរន្ធត់។ល។
ផ្ទុយទៅវិញ បើមិនស្ថិតក្នុងករណីខាងលើទេ ប្រាកដណាស់ នរណាម្នាក់មានបញ្ហាផ្លូវចិត្ត ហើយចង់ឲ្យជួយដោះស្រាយ។
៨. សុបិន

ឃើញនរណាម្នាក់នៅក្នុងក្តីសុបិន ទាំងដែលមិនបាននឹករឮកជាយូរមកហើយ មានន័យថា គេកំពុងគិតពីយើង។ ដោយសារទំហំនៃការនឹកគិតរបស់គេខ្លាំង ដូច្នេះគេអាចបង្ហាញខ្លួនក្នុងសុបិនយើង។ ក្នុងករណីនេះមិនមានវិធីដើម្បីដឹងច្បាស់ថា តើគេកំពុងគិតវិជ្ជមានឬមានគំនិតមិនល្អមកលើយើងឡើយ៕
អត្ថបទ៖ សន្យា
ចុចអាន៖ ជំនឿពីបុរាណស្រ្តីមិនគួរធ្វើព្រោះអាចនាំគ្រោះថ្នាក់ ឬស៊យដល់ជីវិត
ចុចអាន៖ ជំនឿតជំនាន់ រុក្ខជាតិ ០៧ មុខ ពូកែអាចបណ្តេញសត្វពស់មិនឲ្យចូលជិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


