KPT+
កុំរំលង! សំណុំក្ដីថ្មី ក្នុងស្នាដៃទី៦របស់សំណេររឿង “អាពាហ៍ពិពាហ៍ក្រាលឈាម”
រឿង “អាពាហ៍ពិពាហ៍ក្រាលឈាម” ស្នាដៃទី៦ របស់ក្រុម សំណេរ ទើបតែចេញផ្សាយថ្មីៗនេះ កំពុងទាក់ទាញអ្នកអានខ្លាំង តាមរយៈចំណងជើងនិងក្រប ជាពិសេសគុណតម្លៃដែលបានបង្កប់មកជាមួយសាច់រឿង។

ប្រលោមលោកឃាតកម្ម “អាពាហ៍ពិពាហ៍ក្រាលឈាម” ជាការតាក់តែងរួមគ្នារបស់អ្នកនិពន្ធ ទឹកសន្សើមនិងវាយោ ហើយជារឿងមួយដែលបានលើកយកនូវទំនៀមទម្លាប់ពិធីរៀបការរបស់ដូនតាខ្មែរមកបរិយាយដើម្បីបង្ហាញពីប្រពៃណីដ៏ផូរផង់នេះទៅកាន់មហាជន។

ដំណើរដើមទងមុនពេលចាប់ផ្តើមសរសេររឿងនេះ ត្រូវបានអ្នកនិពន្ធបង្ហើបថា ដំបូងឡើយអ្នកនិពន្ធទាំងពីររូបគិតអំពី concept (គំនិតផ្ដួចផ្ដើម) ទាក់ទងនឹងអាពាហ៍ពិពាហ៍ បូកជាមួយសំណុំក្ដីឃាតកម្ម ដោយចង់បង្កើតជាសាច់រឿងប្រភេទថ្មីដែល សំណេរ មិនធ្លាប់ធ្វើពីមុនមក។

បន្ទាប់ពីនោះ ការផលិតសៀវភៅនេះ អ្នកនិពន្ធចង់លាតត្រដាងអំពីពិធីអាពាហ៍ពិពាហ៍ខ្មែរដល់អ្នកអានឱ្យមកងាកចាប់អារម្មណ៍លើប្រពៃណីរបស់ជនជាតិកម្ពុជាយើង ហើយទម្រាំបានបោះពុម្ភផ្សាយ អ្នកនិពន្ធមានការស្រាវជ្រាវជាច្រើនលើកច្រើនសារ ទាក់ទងនឹងពិធីមួយនេះផងដែរ។ បន្ទាប់ពីប្រមូលបានឯកសារជាច្រើនមក វាយោនិងទឹកសន្សើម ក៏សហការគ្នាចាប់ផ្តើមបង្កើតឆ្អឹងរឿង និងតួអង្គ។ រីឯចំណងជើងពីដំបូងក៏មានច្រើនជម្រើសដូចជា អាពាហ៍ពិពាហ៍ក្រហម, មង្គលការកម្រាលឈាម, អាពាហ៍ពិពាហ៍ក្រាលឈាម។ល។ ដោយហេតុថាចង់ជ្រើសរើសឱ្យពិធីមង្គលការប្រែក្លាយជាបុណ្យសព អ្នកនិពន្ធក៏សម្រេចចិត្តដាក់ចំណងជើងសៀវភៅមួយក្បាលនេះថា “អាពាហ៍ពិពាហ៍ក្រាលឈាម” តែម្តងទៅ។

ដោយឡែក “អាពាហ៍ពិពាហ៍ក្រាលឈាម” ក៏ចង់បង្ហាញនូវគុណតម្លៃសម្រាប់អ្នកអានគ្រប់គ្នា តាមរយៈសាច់រឿងនេះដែរ។ រឿងក្ដីឃាតកម្មនេះ ក្រៅពីបានលើកយកពិធីសំខាន់ៗមួយចំនួនក្នុងអាពាហ៍ពិពាហ៍ខ្មែរមកពណ៌នាហើយ វាក៏ផ្តល់នូវសារអប់រំជាច្រើនទៀត ដែលមិត្តអ្នកអានមិនគួររំលង។ យ៉ាងណាមិញគោលគំនិតសំខាន់ជាងគេនៃប្រលោមលោកនេះគឺ ពេលខ្លះការពិតមួយចំនួន មិនមែនសុទ្ធតែជាការពិតនោះទេ វាគ្រាន់តែជាការបំភាន់ភ្នែកប៉ុណ្ណោះ៕

អត្ថបទ៖ សន្យា
ចុចអាន៖ “សំណុំឯកសារ Z22” ក្លាយជារឿងមានអ្នកអានច្រើនជាងគេក្នុងចំណោមសំណុំក្ដីរបស់ សុភាប្រុស
ចុចអាន៖ ចំណុចពិសេស ៣ នៃរឿង “មកតាមសន្យា” ដែលនឹងបង្ហាញវត្តមានឆាប់ៗនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៩ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៨ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


