ព័ត៌មានជាតិ
ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ខេត្ត បញ្ជាឲ្យឃាត់រ៉ឺម៉កដឹកឈើខុសច្បាប់
រ៉ឺម៉កដឹកឈើខុសច្បាប់មួយគ្រឿង ត្រូវបានលោក ស៊ិនតូ តុលា នាយរងផ្នែករដ្ឋបាលព្រៃឈើស្ទោង ដឹកនាំកម្លាំងចុះបង្ក្រាបក្រោយមានការបញ្ជា ពីលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានឃាត់នៅចំណុច ភូមិបុស្សវែង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នៅថ្ងៃទី២ ខែកក្តដា ឆ្នាំ២០២១។
តាមការឲ្យដឹងពីមន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើសាលាវិស័យ បានឲ្យដឹងថា ការដឹកជញ្ជូនឈើដោយខុសច្បាប់ គឺត្រូវបានការណែនាំពី ប្រធានមន្ទីរ កសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្ត.និងផ្នែករដ្ឋបាលព្រៃឈើស្ទោង រួមទាំងនាយសង្កាត់ឲ្យទប់ស្កាត់ការលួចដឹកជញ្ជូនឈើដោយខុសច្បាប់ តែក្រុមឈ្មួញទាំងនេះ តែងតែធ្វើសកម្មភាពដឹកជញ្ជូនឈើ ដោយខុសច្បាប់ នៅពេលដែលមន្ត្រីរដ្ឋបាលព្រៃឈើ រវល់ចេញទៅបំពេញបេសកកម្ម។


លោក តុង យី នាយរងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ បានឲ្យដឹងថា ចំពោះការដឹកជញ្ជូនឈើដោយខុសច្បាប់នេះ បន្ទាប់ពីទទួលព័ត៌មានពីលោកប្រធានមន្ទីរកសិកម្មខេត្ត លោកបានឲ្យលោក ស៊ិនតូ តុលា នាយរងផ្នែករដ្ឋបាលព្រៃឈើស្ទោង ដឹកនាំកម្លាំងផ្នែកស្ទោង សហការ ជាមួយកម្លាំង សង្កាត់សាលាវិស័យ និងសង្កាត់តាំងក្រសាំងចុះបង្ក្រាប បានទាំងរ៉ឺម៉ក និងឈើ ហើយបាននាំយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើសាលាវិស័យ ដើម្បីរង់ចាំវាស់វែងចំនួនពិតប្រាកដ៕
អត្ថបទ៖ ប៊ុន រដ្ឋា
សូមចុចអាន៖ ថៃប្រគល់ពលករ ៩នាក់លបឆ្លងដែនខុសច្បាប់ ឱ្យប៉ូលិសព្រំដែនកម្ពុជា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់