សុខភាព
មូលហេតុ៤យ៉ាង ដែលបណ្តាលឲ្យលាប់ជំងឺរបេងឡើងវិញ
តើត្រូវពិសាថ្នាំរបេងម្តងទៀតឬយ៉ាងណា បើសិនមានអាការៈក្អកច្រើនថ្ងៃ ចំពោះអ្នកដែលធ្លាប់ព្យាបាលជំងឺរបេងម្តងហើយនោះ?

អ្នកមិនអាចប្រាកដថា អ្នកមានជំងឺរបេងសារឡើងវិញម្តងទៀតនោះទេ។ ដូច្នេះបើមានការសង្ស័យ គឺត្រូវស្រាវជ្រាវរកមេរោគនេះឡើងវិញជាមុនសិន ព្រោះភាគច្រើនបណ្តាលមកពីមូលហេតុដទៃទៀត។
ក្រៅពីការលាប់ឡើងវិញនៃជំងឺរបេង នៅមានមូលហេតុ៤ផ្សេងទៀតដែលតែងជួបញឹកញាប់ ចំពោះអ្នកដែល មានអាការៈក្អករុំារ៉ៃ និងធ្លាប់កើតរបេងម្តងហើយ :
១- ការរីកនៃទងសួត (bronchiectasis),
២- ការបង្ករោគដោយបាក់តេរីលើស្លាកស្នាមរបេងចាស់ (TB sequelae infection)

៣- ការបង្ករោគដោយមេរោគផ្សិតលើស្លាកស្នាមរបេងសាច់ (aspergilloma)

៤- មហារីកសួត (ធ្លាប់កើតរបេងក៏ជាកត្តាប្រឈមនឹងមហារីកសួតដែរ)

ដូច្នេះបើលោកអ្នកមានអាការៈក្អករយៈពេលយូរ សូមអញ្ជើញមកពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេស នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបានការពិគ្រោះ និងព្យាបាលបានត្រឹមត្រូវ និងប្រកបដោយប្រសិទ្ធភាព៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ មូលហេតុមួយចំនួន ដែលធ្វើឲ្យអ្នកកើតជំងឺទាចទឹក
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត



