KPT+
ធ្វើតេស្តរហ័សរកកូវីដដោយខ្លួនឯង ចុះក្នុងករណីវិជ្ជមានគួរធ្វើយ៉ាងម៉េច?
ការធ្វើតេស្តរហ័សរកកូវីដ ត្រូវបានបើកឲ្យក្រុមហ៊ុនឯកជនឬស្ថាប័នធំៗ អាចធ្វើទៅបានដោយខ្លួនឯង ចំពោះបុគ្គលិកខ្លួន។ ខណៈយើងគ្រប់គ្នា តេស្តឃើញវិជ្ជមាន គួរធ្វើយ៉ាងម៉េច ដើម្បីឲ្យខាងក្រសួងសុខាភិបាល បានដឹងពីបញ្ហារបស់យើង និងចៀសវាងការឆ្លងទៅកាន់អ្នកដទៃ។

បន្ទាប់ពីទទួលបានលទ្ធផលនៃការធ្វើតេស្តកូវីដ ដោយខ្លួនឯងរួចមក អ្នកវិជ្ជមានត្រូវ៖
១ ជូនដំណឹងដល់ប្រធានក្រុមហ៊ុនឬអ្នកគ្រប់គ្រង និងត្រូវផ្ដាច់ខ្លួនចេញពីអ្នកដទៃភ្លាមៗ។
២ ប្រកាសដល់អ្នកពាក់ព័ន្ធជាមួយយើងកន្លងមក និងសូមអភ័យទោសគេដោយអចេតនា។
៣ រៀបចំឯកសារចាំបាច់ដូចជា អត្តសញ្ញាណ ឬឯកសារមួយចំនួន សម្រាប់ប្រគល់ឲ្យក្រុមគ្រូពេទ្យឬខាងក្រសួងសុខាភិបាលពិនិត្យ។
៤ ជូនដំណឹងទៅគ្រួសារឲ្យដឹង ដើម្បីងាយស្រួលរៀបបង្វេចខោអាវទាន់ពេលវេលា ( ក្នុងប្រការដែលត្រូវទៅព្យាបាលនៅតាមមណ្ឌលឬកន្លែងណាមួយ)។
៥ ទូរស័ព្ទទៅអាជ្ញាធរពាក់ព័ន្ធ ឬចៅសង្កាត់ឲ្យបានជ្រាប ដើម្បីឆាប់បានការព្យាបាលត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងដើម្បីធ្វើតេស្តលើយើងម្ដងទៀតបញ្ជាក់កាន់តែច្បាស់ជាងនេះ ។ ជាពិសេសខាងក្រុមអាជ្ញាធរងាយស្រួលចងខ្សែរព័ន្ធផ្ទះរបស់យើង និងកាត់ផ្ដាច់ការចម្លងបានលឿន។
៥ បើមានរឿងបន្ទាន់ឬត្រូវឆ្លងខេត្ត ក្នុងករណីនៅស្រពិចស្រពិលមិនច្បាស់ថា វិជ្ជមានឬអត់ ត្រូវរក្សាខ្លួនមួយកន្លែងសិន។ កុំផ្លាស់ទីផ្ដេសផ្ដាស នាំចម្លងគេឯង។
៦ ចាប់ផ្ដើមញែកខ្លួនពីអ្នកដទៃ បើអាចក៏គួរតែបំបែកបន្ទប់ទឹកផងដែរ (ក្នុងករណីខាងពេទ្យឲ្យព្យាបាលនៅផ្ទះ)។ ប្រសិនបើអ្នកក្ដៅខ្លួន លេបថ្នាំប៉ារ៉ាសេតាមុល ហើយជូតទឹកសើមៗញឹកញាប់ ដើម្បីជួយកាត់បន្ថយគ្រុនក្ដៅ។
៧ ពាក់ម៉ាសគ្រប់ពេល សម្រាកឲ្យបានច្រើនសិន ខណៈពេលឃុំខ្លួន ដើម្បីកាត់បន្ថយភាពតានតឹង ( ករណីសង្ស័យ ) ។
៨ ហាមជក់បារី ផឹកស្រា ឬ គ្រឿងស្រវឹងផ្សេងៗ និងតាមដានសុខភាពផ្ទាល់ខ្លួន ( វាស់កម្ដៅរៀងរាល់ព្រឹក និងល្ងាច) ថែរក្សាសុខភាពផ្លូវកាយ និង ផ្លូវចិត្តឲ្យមាំទាំ។
ក្នុងករណីគ្រូពេទ្យបញ្ជាក់ច្បាស់ៗហើយថា យើងវិជ្ជមានកូវីដនិងត្រូវព្យាបាលនៅផ្ទះ ( ករណីស្រាល ) ត្រូវធ្វើតាមការណែនាំជាប់ជានិច្ច ហើយរក្សាទំនាក់ទំនងជាមួយគ្រូពេទ្យព្យាបាលតាមរយៈទូរសព្ទ ឬ បណ្ដាញសង្គមរាល់ថ្ងៃ ។

បើមានសញ្ញាអាសន្នដូចជា៖ ហត់ ឬ ពិបាកដកដង្ហើម ឈឺទ្រូងខ្លាំង និង ភ្លាមៗវង្វេងស្មារតី (ទើបកើតថ្មីៗ) បាត់មាត់បាត់ក ត្រូវឆាប់ទាក់ទងមកគ្រូពេទ្យព្យាបាលជាបន្ទាន់ ឬទំនាក់ទំនងមកមណ្ឌលប្រតិបត្តិការស្រុក-ខណ្ឌ សម្រាប់ព្យាបាលកូវីដ តាមផ្ទះ ឬទាក់ទងទៅទូរសព្ទទាន់ហេតុការណ៍ ១២២២ ដោយឥតគិតថ្លៃ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖វិធីថែទាំសុខភាពឲ្យរឹងមាំ មុនតេស្តរហ័សរកកូវីដ ដោយមិនមានការឈឺចាប់ឬភ័យខ្លាច
ចុចអាន៖ព្យាបាលនៅផ្ទះ កុំឲ្យឆ្លងដល់អ្នករស់នៅជាមួយ សូមអនុវត្តវិធានការខាងក្រោមនេះ
ចុចអាន៖មិនចង់ក្លាយជាអ្នកចម្លងទៅអ្នកផ្សេង មកដឹងពីរបៀបទុកដាក់សំរាមរបស់អ្នកជំងឺកូវីដតាមផ្ទះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


