ជីវិតកម្សាន្ដ
តារានិយមតួកាច Dew ទិញគ្រែដាក់អ្នកផ្ទុកកូវីដ ច្រើនលើសលប់ ខណៈ ថៃ រង វិបត្តិសុខាភិបាលធ្ងន់ទៅៗ
តារាសម្ដែងស្រីចូលចិត្តសិចស៊ី Dew Arisara Thongborisut បានចូលរួមបរិច្ចាគថវិកា ទិញគ្រែសម្រាប់ដាក់ក្នុងមន្ទីរពេទ្យនៅតាមមូលដ្ឋាន ស្របពេលប្រទេស ថៃ កំពុងជួបវិបត្តិធ្ងន់ធ្ងរ នៃកង្វះខាតគ្រឿងបរិក្ខារវេជ្ជសាស្ត្រព្យាបាលអ្នកជំងឺកូវីដ។


ថ្មីៗនេះ Dew Arisra បានបញ្ចេញរូបថតច្រើនសន្លឹក នៅលើបណ្ដេញសង្គមអ៉ិនស្តាក្រាមរបស់នាង និងបានប្រាប់អ្នកគាំទ្រឲ្យចូលរួមការងារសប្បុរសធម៌ជាមួយនាង ខណៈដែលនាងនិងមិត្តភ័ក្ដិរបស់នាង បានទិញគ្រែមួយចំនួន និងយកកន្លែងផ្សេងៗធ្វើជាមន្ទីរពេទ្យបណ្ដោះអាសន្ន សម្រាប់ដាក់អ្នកជំងឺនៅខេត្ត សុខោទ័យ។


តារាស្រីមុខកាច និយមដើរតួឆ្នាសរូបនេះ បានបញ្ជាក់បន្ថែមថា “ ដោយសារសុខោទ័យឥឡូវជាតំបន់ក្រហម ហើយមានការផ្ទុះឡើងនៃជំងឺកូវីដយ៉ាងច្រើន វាជះឥទ្ធិពលដោយផ្ទាល់ទៅលើអ្នកភូមិនៃស្រុកស៊ីសំរោង ខេត្ត សុខោទ័យ រហូតដល់តំបន់នោះមានពណ៌ក្រហម។ ហើយឥឡូវនេះមន្ទីរពេទ្យ Srisangwon មិនអាចព្យាបាលអ្នកជំងឺបានពេញលេញទេ។ វាចាំបាច់ក្នុងការបង្កើតមន្ទីរពេទ្យ នៅតាមមូលដ្ឋាន ដើម្បីផ្ទុកអ្នកជំងឺឲ្យបានច្រើនជារៀងរាល់ថ្ងៃ” ។






នាងក៏បានអរគុណដល់មិត្តភ័ក្ដិទាំងអស់ ដែលបានជួយក្នុងការងារសប្បុរសធម៌នេះ ជាមួយភាពហត់នឿយរៀងៗខ្លួន។ ជាពិសេសអ្នកគាំទ្ររបស់នាង ក៏បានចូលរួមជាថវិកាតាមកម្លាំងខ្លួនមាន ដើម្បីឲ្យមូលនិធិនេះកាន់តែធំជាងមុន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាសំដែងចាស់វស្សា Aum បរិច្ចាគឧបករណ៍ជំនួយអុកស៊ីសែន ជួយអ្នកជំងឺកូវីដ ខណៈថៃផ្ទុះករណីច្រើនឡើងៗ
ចុចអាន ៖តារាស្រីជើងចាស់លេងបានគ្រប់ទម្រង់ Pat Nappa បញ្ជាក់ថាខ្លួនវិជ្ជមានកូវីដ ១៩
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


