ព័ត៌មានអន្ដរជាតិ
ក្នុងសម័យកូវីដ កុមារមើលមិនបានឆ្ងាយ និងងងិតភ្នែកកើនឡើងខ្ពស់
ការចំណាយពេលច្រើននៅក្នុងបន្ទប់ និងនៅមុខកញ្ចក់ឧបករណ៍អេឡិចត្រូនិកដោយសារតែការរឹតត្បិតកូវីដ-១៩ប្រហែលជាប់ពាក់ព័ន្ធនឹងអត្រាកើនឡើងនៃការមើលឃើញមិនបានឆ្ងាយ និងងងិតភ្នែកសម្រាប់កុមារ។ នេះបើតាមអ្នកស្រាវជ្រាវ។
ការសិក្សាមួយដែលផ្តោតលើកុមារពីរក្រុមគឺក្រុមកុមារ៦ឆ្នាំទៅ៨ឆ្នាំនៅទីក្រុងហុងកុងគឺចុងក្រោយបំផុតលើកឡើងថា បំរាមបិទខ្ទប់ និងការរឹតត្បិតផ្សេងៗទៀតប្រហែលជាធ្វើឲ្យប៉ះពាល់ដល់ភ្នែក។
ទិន្នន័យដែលបានសិក្សាលើកុមារជាង ១២០ ០០០នាក់នៃក្រុមអាយុស្រដៀងគ្នានៅប្រទេសចិនបានចេញផ្សាយកាលពីដើមឆ្នាំនេះបានលើកឡើងថា ការកើនឡើងជិត៣ដងនៃការមើលឃើញមិនបានឆ្ងាយ ឬងងិតភ្នែកនៅឆ្នាំ២០២០។

លោកវេជ្ជបណ្ឌិត Jason Yam មកពីសាកលវិទ្យាល័យចិនហុងកុង (Chinese University of Hong Kong) សហការសិក្សាថ្មីបាននិយាយថា «ការងារជិត»ដូចជាអាន សរសេរ ឬមើលទូរទស្សន៍ត្រូវបានគេជឿថា ជាកត្តាហានិភ័យមួយសម្រាប់ងងិតភ្នែក ខណៈពេលវេលានៅខាងក្រៅបង្ហាញឲ្យឃើញពីតួនាទីការពារ។
ទោះបីជាយ៉ាងណា ការរឹតត្បិតកូវីដ-១៩បានរក្សាឲ្យនៅក្នុងផ្ទះយូរ។ លោក Yam និយាយថា ៖«នៅហុងកុង សាលារៀនត្រូវបានបិទជាច្រើនខែ ហើយសូម្បីតែទីកន្លែងកម្សាន្តដូចជាសួនកុមារ ទីលានលេងកីឡា និងកន្លែងលេងខាងក្រៅផ្សេងៗក៏ត្រូវបានបិទអស់»។
ការរស់នៅក្នុងចន្លោះលំហតូច និងកន្លែងឯកជនខាងក្រៅមានភាពខ្វះខាតគឺមានន័យថា គ្រួសារគ្មានជម្រើសក្រៅពីឲ្យកូនស្ថិតនៅក្នុងផ្ទះ។
លោកថា ៖«ជាទូទៅ ចំណាយពេលច្រើនលើការអាន មើលទូរទស្សន៍ ឬប្រើប្រាស់កុំព្យួទ័រ ទូរសព្ទ ឬឧបករណ៍អេឡិចត្រូនិកផ្សេងៗ»។
ការសរសេរនៅក្នុងទិនានុប្បវត្តិចក្ខុវិទ្យាចក្រភពអង់គ្លេស លោក Yam និងមិត្តរួមការងារបានរាយការណ៍ពីរបៀបដែលពួកគាត់ជ្រើសរើសសិស្សមួយក្រុមក្នុងឆ្នាំ២០១៥ និងមួយក្រុមទៀតចន្លោះពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ នៅពេលដែលកូវីដបានផ្ទុះឡើង។
ការសិក្សាដូចជាដូចពិនិត្យលើភ្នែក សួរកុមារពីចំនួនពេលវេលាដែលពួកគេចំណាយ ការស្ថិតនៅលើកកញ្ចប់អេឡិចត្រូនិក ព្រមទាំងធ្វើកិច្ចផ្សេងៗដែលមើលជិត។
ជាលទ្ធផល កុមារ៧០៩នាក់នៅក្នុងក្រុមសម័យកូវីដ និងកុមារ១០៨៤នាក់ក្នុងក្រុមមុនសម័យកូវីដ បង្ហាញថា មើលឃើញខ្លីទូទៅនៅសម្រាប់ក្រុមកុមារសម័យកូវីដ។ កុមារ១នាក់ក្នុងចំណោមកុមារ៣នាក់វិវត្តទៅជាងងិតភ្នែកក្នុងរយៈពេល៣ឆ្នាំសម្រាប់កុមារមុនសម័យកូវីដ ប្រៀបធៀបជាមួយកុមារ១នាក់ក្នុងចំណោម៥នាក់ក្នុងក្រុមកុមារសម័យកូវីដវិវត្តទៅជាងងិតភ្នែកត្រឹមតែរយៈពេល៨ខែប៉ុណ្ណោះ។
ទោះបីជាយ៉ាងណា បន្ទាប់ពីគិតគូពីរយៈពេលនៃតាមដានលើក្រុមនីមួយ រកឃើញថា អត្រាកើតជំងឺងងិតភ្នែកស្ទើរតែ៣០%ក្នុងក្រុមកុមារសម័យកូវីដ ប្រៀបធៀបជាមួយនឹង១២%ប៉ុណ្ណោះក្នុងក្រុមកុមារមុនសម័យកូវីដដែលមានន័យថា កើនឡើងដល់២.៥ដងក្នុងសម័យកាលកូវីដ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


