កីឡា
តេក្វាន់ដូITFកម្ពុជា រៀបចំការប្រកួតវិញ្ញាសាមេគុនតាមអនឡាញជាលើកដំបូង
សហព័ន្ធកីឡាតេក្វាន់ដូITF កម្ពុជា បានរៀបចំការប្រកួតកីឡាតេក្វាន់ដូITF លើវិញ្ញាសាមេគុនបុរសនិងនារី តាមអនឡាញជាលើកដំបូង ដើម្បីស្ទាបស្ទង់សមត្ថភាពកីឡាករ-កីឡាការិនីរបស់ខ្លួន ដែលធ្វើការហ្វឹកហាត់កន្លងមក ក្នុងការប្រមូលផ្តុំបិទខ្ទប់សម័យ COVID-19។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានអញ្ជើញចូលរួមកម្មវិធីប្រកួតនេះ តាម ប្រព័ន្ធZOOMផងដែរ។

លោក ប៉ាល់ ជីវ័ន្ត គណៈកម្មការរៀបចំការប្រកួត បាននិយាយថា ទោះបីស្ថិតក្នុងអំឡុងពេលCOVID-19 កំពុងរាលដាល ក៏ការហ្វឹកហាត់របស់ក្រុមកីឡាSEA GAMES 2023 (តេក្វាន់-ដូITF ) នៅតែបានហ្វឹកហាត់បែបប្រមូលផ្តុំបិទខ្ទប់ និងបានធ្វើការប្រកួតប្រជែងតាមប្រពន្ធ័ ZOOM លើវិញ្ញាសាមេគុន ដោយចែកជាពីរ គឺបុរស និង នារី។

សម្រាប់ការប្រកួតមានកីឡាការិនី៧នាក់ និងកីឡាករ១៧នាក់ ដែលមកពីក្រុមជម្រើសជាតិ ក្រុមអត្តពលិកស៊ីហ្គេម និងក្រុមថ្នាល។

ជាលទ្ធផល ចំពោះផ្នែកបុរសចំណាត់ ថ្នាក់៖ មេដាយមាសបានលើកីឡាករ តាំង សៀសុង មេដាយប្រាក់បានលើកីឡាករ សុភក្ក្រ័ ចន្ទឧត្តម និងមេដាយសំរិទ្ធបានលើកីឡាករ កាង ប៊ុនឡុង និងកីឡាករ ឃឿន ប៊ុនលាង។

ចំណែកវិញ្ញាសាផ្នែកមេគុននារី ៖ មេដាយ មាសបានលើកីឡាការិនី តូច ឧត្តម

មេដាយប្រាក់បានលើកីឡាការិនី ស៊ុម ហ៊ុយលីន និងមេដាយសំរិទ្ធបានលើកីឡាការិនី សុជាតិ រ៉ូសាណា និងកីឡាការិនី សុជាតិ មរកត៕
ដោយ ៖ វិសិទ្ធ


-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


