ជីវិតកម្សាន្ដ
ក្រោយធ្លាក់ខ្លួនឈឺនាយ ក្រិន បាត់ដំណឹងឈឹងពីសិល្បៈ
ភ្នំពេញ ៖ តារាកំប្លែងមាឌល្អិតអភ័ព្វស្នេហ៍លោក ទេស សុជន ហៅនាយ ក្រិន បន្ទាប់ពីធ្លាក់ខ្លួនឈឺកាលពីថ្មីៗកន្លងទៅនោះ គឺរហូតមកទល់ពេលនេះនា យហាក់បាត់ដំណឹងសូន្យឈឹងពីអាជីពសិល្បៈតែម្តង។

មហាជននិងអ្នកគាំទ្រកត់សម្គាល់ថា ការបាត់ដំណឹងរបស់នាយ ក្រិន នេះគឺចាប់តាំងពីនាយជួបរឿងអកុសលត្រូវភរិយាលួចផិតក្បត់មានសហាយស្មន់ រហូតឈានដល់ផ្លូវលែងលះគ្នា។ មិនតែប៉ុណ្ណោះអាជីពបើកហាងរបស់នាយ ក្រិន ក៏ត្រូវបានបិទទ្វារទាំងស្រុងព្រោះក្ស័យធន់។

ដោយសារហេតុផលនេះទើបកាលពីចុងឆ្នាំ២០១៩ នាយ ក្រិន បានសម្រេចវេចបង្វេចនិងនាំកូនៗទាំង៣នាក់យ៉ាងកម្សត់ចាកចេញពីរាជធានីភ្នំពេញដើម្បីទៅរស់នៅឯស្រុកកំណើតនៅខេត្តបាត់ដំបង។ ប៉ុន្តែក្រោយមកក៏មានដំណឹងនៃការធ្លាក់ខ្លួនឈឺធ្ងន់សង្គ្រោះនៅមន្ទីរពេទ្យ។

យ៉ាងណាមិញដោយសារតែការបាត់មុខយូរពីអាជីពសិល្បៈទើបមានទស្សនិកជននិងអ្នកគាំទ្រមួយចំនួនកើតចម្ងល់និងនាំគ្នាសួរនាំពីរឿងរ៉ាវរបស់នាយ ក្រិន។ ប៉ុន្តែទោះបីជាបែបនេះក៏ពិតមែនគឺពុំទាន់មានប្រភពណាមួយបញ្ជាក់ទេថានាយ ក្រិន បច្ចុប្បន្នកំពុងធ្វើអ្វីឡើយខណៈកម្ពុជាថ្មីនៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះ មិនអាចទាក់ទងសួរនាំតាមទូរសព្ទពីនាយ ក្រិន បានទេ៕
ដោយ ៖ ចាន់រ៉ា





-
សន្តិសុខសង្គម៩ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


