សុខភាព
នេះជាមូលហេតុដែលយើងចង់រក្សារាងឲ្យស្វែល តែពិបាក
បច្ចុប្បន្ននេះ សម្បូរអ្នកលើសទម្ងន់ជាច្រើន មិនថា ប្រុស ឬស្រីនោះទេ ហើយអ្នកខ្លះ ក៏ដាក់គោលដៅសម្រកទម្ងន់ ចង់រក្សាទម្ងន់ឲ្យសក្តិសមនឹងរាងកាយ ដើម្បីមានសុខភាពល្អ ក៏ដូចជារាងស្អាតសង្ហារដែរ។ តែក្រោយស្រកបានខ្លះ ក៏ត្រឡប់មកទម្ងន់ដដែល ហើយកើនលើសហ្នឹងទៀត ក៏មានដែរ។

ហេតុអ្វីបានរាងកាយរបស់យើង ហាក់ដូចជា ងាកទៅរកតែបញ្ហាលើសទម្ងន់ដូច្នេះ?
ចេញផ្សាយលើគេហទំព័រវេជ្ជសាស្ត្រ WebMD ការសិក្សាមួយ បានបកស្រាយពីបញ្ហានេះ ដោយផ្អែកលើការវិវត្តរបស់មនុស្ស ជាមួយនឹងយន្តការប្រឆាំងការអត់ឃ្លាន ដែលផ្ដោតសំខាន់លើរាងកាយរក្សាជាតិខ្លាញ់។ ចំណុចសំខាន់នៃយន្តការនេះ គឺប្រូតេអ៊ីនមួយ ហៅថា “RAGE” ដែលអ្នកវិទ្យាសាស្ត្រយកទៅសាកល្បងលើសត្វកណ្ដុរ។ អ្នកវិទ្យាសាស្ត្រជឿថា RAGE ជួយមនុស្សសម័យបុរាណ ពីការអត់ឃ្លាន នៅពេលពួកគេខ្សត់អាហារ។

ប៉ុន្ដែ បច្ចុប្បន្នេះ RAGE ត្រូវផលិតឡើង ដើម្បីប្រឆាំងកោសិកាស្ត្រេស បណ្ដាលមកពីការញ៉ាំច្រើនពេក។ ប្រូតេអ៊ីននេះ ហាក់ដូចជាបង្កើតកំហុសលើកោសិកាស្ត្រេស ក៏ដូចជា ការអត់ឃ្លាន និងបានផ្លាស់ប្ដូរសមត្ថភាពរាងកាយ ដើម្បីដុតជាតិខ្លាញ់។ ជាលទ្ធផល ជាតិខ្លាញ់ ងាយនឹងកើនឡើង តែពិបាកនឹងធ្លាក់ចុះ។
អ្នកវិទ្យាសាស្ត្រ បានឈានដល់ការបង្កើតថ្នាំប្រឆាំងនឹងជំងឺធាត់ ដោយកម្ចាស់ប្រូតេអ៊ីន RAGE។ ពួកគេ បានពិសោធន៍លើសត្វកណ្ដុរ ដោយឲ្យវាស៊ីអាហារមានជាតិខ្លាញ់ខ្ពស់ និងបំបាត់ប្រូតេអ៊ីន RAGE ចេញ។ លទ្ធផល រកឃើញថា កណ្ដុរពុំកើតមានជំងឺធាត់នោះទេ ហើយអវត្តមានប្រូតេអ៊ីន RAGE ក៏មិនធ្វើឲ្យកណ្ដុរ ជួបគ្រោះថ្នាក់ដែរ ដោយការបន្ដពូជ និងមុខងារចងចាំ នៅដដែល។

យោងតាមការសិក្សា ប្រូតេអ៊ីន RAGE ក៏បណ្ដាលឲ្យមានការរលាកលើរាងកាយផងដែរ ដូច្នេះ ការបំបាត់ប្រូតេអ៊ីននេះ ចេញពីរាងកាយ អាចជួយការពារផលវិបាកការរលាកមួយចំនួន នៃជំងឺធាត់ ទឹកនោមផ្អែម មហារីក និងជំងឺបាត់ការចងចាំ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ សឹងតែ១០០% នៃអ្នកធាត់ គេចមិនរួចពីជំងឺរ៉ាំរ៉ៃមួយនេះទេ គ្រាន់តែយូរ ឬឆាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


