ព័ត៌មានជាតិ
ខេត្តកំពង់ចាម រៀបចំមណ្ឌលព្យាបាលអ្នកជំងឺកូវីដកម្រិតស្រាលមួយកន្លែងទៀតនៅស្រុកកំពង់សៀម
ខេត្តកំពង់ចាម បានរៀបចំមណ្ឌលពិនិត្យព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលមួយកន្លែងទៀតនៅស្រុកកំពង់សៀម ខណៈយកវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ដាក់ឲ្យដំណើរការសិក្សាឡើងវិញ។

នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញចុះពិនិត្យឃ្លាំងពាណិជ្ជកម្មមួយកន្លែងស្ថិតនៅចំណុចភូមិត្រពាំងចា ឃុំក្រឡា ស្រុកកំពង់សៀម ដែលត្រៀមធ្វើមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ ខណៈបច្ចុប្បន្នក្រុមការងារកំពុងធ្វើការសម្រុករៀបចំតបណ្តាញភ្លើង ប្រព័ន្ធទឹក បង្គន់អនាម័យ ប្រព័ន្ធបង្ហូរទឹក បន្ទប់ពេទ្យ និងបន្ទប់ព្យាបាលជាដើម។

ឆ្លៀតឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជំរុញដល់ក្រុមការងារធ្វើយ៉ាងពន្លឿនការងារនេះឲ្យរួចមុនថ្ងៃទី២០ ខែកញ្ញា នេះ ដើម្បីបញ្ជូនអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលដែលកំពុងសម្រាកពិនិត្យព្យាបាលនៅវិទ្យាល័យព្រះសីហនុ មកធ្វើការពិនិត្យព្យាបាលនៅទីនេះ ហើយដោយឡែក វិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ត្រូវប្រគល់ឲ្យទៅសាលាវិញ ក្នុងបើកដំណើរការសិក្សាឡើងវិញ។
សូមជម្រាបជូនថា ឃ្លាំងពាណិជ្ជកម្មនេះ មានចំនួន០៣អគារ ដោយក្នុងមួយអគារ អាចដាក់អ្នកជំងឺកូវីដ-១៩ បានចំនួន២៥០នាក់ សរុបទាំង០៣អគារ អាចដាក់អ្នកជំងឺកូវីដ-១៩ បានចំនួនសរុប ៧៥០នាក់៕
អត្ថបទ៖ ហុង ម៉េងហៀ


-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


