KPT+
ទង្វើ ៣ យ៉ាងសំខាន់ ត្រូវបន្តអនុវត្ត ទោះបីកូវីដ-១៩រលាយបាត់
វិបត្តិកូវីដ-១៩ មិនអំណោយផលសម្រាប់ការរស់នៅក្នុងស្ថានភាពដូចពីមុនឡើយ។ បរិបទបច្ចុប្បន្ន បានរុញច្រានរបៀបរស់នៅរបស់មនុស្ស ព្រមទាំងរបៀបទំនាក់ទំនងសង្គមផ្លាស់ប្ដូររហ័សពេក សឹងតែបត់មិនទាន់។ ត្បិតថា គ្រប់យ៉ាងហាក់តឹងតែងពិបាកសម្របតាមក៏ដោយ ក៏យើងត្រូវតែបត់បែនឱ្យទាន់បរិបទនេះ ពុំនោះទេយើងច្បាស់ជាប្រឈមបញ្ហាសុខភាព និងការរស់នៅមិនខានឡើយ។

ខាងក្រោមជាទម្លាប់ ៣ ដែលយើងត្រូវប្ដូរកំលុង និងក្រោយពេលវិបត្តិកូវីដ-១៩៖
១. ប្រកាន់ខ្ជាប់ការរក្សាគម្លាត
មុនពេលវិបត្តិកូវីដ-១៩ផ្ទុះឡើង គ្រប់គ្នាមុខតែមិនចាប់អារម្មណ៍រឿងគម្លាតជិត ឬឆ្ងាយពីគ្នានៃការដើរ ឈរ អង្គុយរវាងយើងនិងអ្នកដទៃនោះទេ។
ប៉ុន្តែ ពេលនេះស្ថានភាពប្រែប្រួលហើយ។ យើងត្រូវប្ដូទម្លាប់ថ្មី ដោយយកចិត្តទុកដាក់រក្សាគម្លាតពីអ្នកផ្សេងយ៉ាងហោចណាស់ ១.៥-២ ម៉ែត្រ ដើម្បីការពារពីការចម្លងវីរុសកូវីដ-១៩ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។
២. បម្រុងប្រយ័ត្នកន្លែងដើរហើរ
ទោះបីជាពេលនេះឬពេលក្រោយ យើងត្រូវគិតឲ្យបានច្បាស់សិន មុននឹងទៅកន្លែងណាមួយ ព្រោះថាកន្លែងមួយចំនួនប្រឈមហានិភ័យឆ្លងវីរុសខ្លាំង។ ដូច្នេះដើម្បីរក្សាសុវត្ថិភាព គួរចៀសវាងកន្លែងទាំង ៣ នេះ៖
-កន្លែងដែលបិទជិត និងមិនមានខ្យល់ចេញចូលល្អ
-កន្លែងដែលអ៊ូអរ និងមានមនុស្សនៅជិតៗគ្នាច្រើន
-កន្លែងដែលត្រូវការទំនាក់ទំនងជិតស្និទ្ធ ដោយតម្រូវឱ្យយើងត្រូវជជែកកៀកគ្នាខ្លាំងពេក
៣. ប្រកាន់ខ្ជាប់វិធានការសុខភាព

ដើម្បីបញ្ឃប់ការរីករាលដាលនៃវីរុសកូវីដ-១៩ យើងត្រូវបំពេញតួនាទីរបស់ខ្លួនឯងឲ្យបានល្អដោយអនុវត្តនូវគោលការណ៍សុខភាពរួមមាន៖
-កែងដៃ៖ ជាកន្លែងសម្រាប់ខ្ទប់មាត់នៅពេលក្អក ឬកណ្ដាស់
-ប្រអប់ដៃ៖ ត្រូវលាងសម្អាតឲ្យបានញឹកញាប់ជាមួយទឹកស្អាតនិងសាប៊ូ ឬអាល់កុល ឬជែល
-សម្ភារ៖ សម្អាតចំពោះវត្ថុនានាដែលប៉ះពាល់ផ្ទាល់ជាប្រចាំ
-មាត់ និងច្រមុះ៖ ពាក់ម៉ាសរាល់ពេលចេញក្រៅផ្ទះ ឬពេលជួបជាមួយសមាជិកដទៃក្រៅពីអ្នកផ្ទះយើង
-បើមានអាការមិនស្រួលខ្លួន ត្រូវសម្រាកនៅផ្ទះ ឬស្វែងរកការព្យាបាលជាបន្ទាន់។
មកទល់នឹងពេលនេះ ទោះបីមនុស្សភាគច្រើនបានទទួលការការពារពីវ៉ាក់សាំងពិតមែន តែវិធានការ “៣ការពារ ៣កុំ” នៅតែចាំបាច់ជានិច្ច។ ជាពិសេស ទោះបីជា កូវីដបាត់ខ្លួនពីប្រទេសយើង ឬពិភពលោកក៏ដោយ យើងក៏នៅតែរក្សាទម្លាប់ដែលបានរៀបរាប់ខាងលើមកកុំខាន ត្បិតយើងមិនដឹងទេថា បន្ទាប់ពីកូវីដ-១៩ នឹងមានជំងឺអ្វី ឬវីរុសអ្វីដែលសាហាវជាងនេះក៏ថាបាន ៕
អត្ថបទ៖ សន្យា
ចុចអាន៖ អ្នកមានជំងឺ៧មុខនេះត្រូវចាក់វ៉ាក់សាំងកូវីដដាច់ខាត ព្រោះបើឆ្លងហើយ គ្រោះថ្នាក់ដល់ជីវិត
ចុចអាន៖ សិស្សបឋមត្រឡប់ចូលរៀនវិញ ឪពុកម្ដាយគួរត្រៀមខ្លួនបែបណា ដើម្បីការពារសុខភាពកូន?

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សន្តិសុខសង្គម១ សប្តាហ៍ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ